CamNews

ការ​សិក្សា៖ «ការ​បំពុល​បរិយា​កាស អាច​បំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃ​ឈាម របស់​មនុស្ស​វ័យ​ជំ​ទង់»

(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មី របស់ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បានបង្ហាញឲ្យឃើញថា បញ្ហាបំពុលបរិយាកាស អាចបណ្តាលឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃឈាម និងបំផ្លាញសុខភាព របស់មនុស្សទូទៅ ជាពិសេសមនុស្ស​វ័យជំទង់។ នេះបើយោងតាមប្រភពព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ​នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ ២០១៦។

ក្រុមអ្នកស្រាវជ្រាវ របស់អាមេរិកបានបង្ហាញ​ឲ្យឃើញថា បញ្ហាបំពុលបរិយាកាស អាចធ្វើមនុស្សមានជំងឺត្បៀតសរសៃ​ឈាមបេះដូង ថែមទាំងបង្កឲ្យមនុស្ស​មានគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត ដោយសារការកើតមានជំងឺ​ប្រព័ន្ធសរសៃឈាម ទាំងមិនដឹងខ្លួន ប្រសិនបើគ្មានការប្រុងប្រយ័ត្ន ឲ្យបានត្រឹមត្រូវ។

ដោយឡែក ការបំពុលបរិយាកាស ត្រូវបានកើតឡើងដោយការបញ្ចេញ​ផ្សែងពុល ឬឧស្ម័នពុលចេញពីរថយន្ត ទោចក្រយានយន្ត រោងចក្រ ផ្សែងបារី និង​​អគ្គីភ័យផ្សេងៗ ទៅក្នុងបរិយាកាស ដែលអាចធ្វើឲ្យមនុស្សភាគច្រើន ស្រូបចូលទៅក្នុងសារពាង្គកាយ តាមរយៈចលនាដង្ហើមចេញចូល របស់ពួកគេ។

ជាមួយគ្នានេះដែរ ការសិក្សាស្រាវជ្រាវ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត របស់អាមេរិកក្នុងរយៈពេល​៣ឆ្នាំ បានរកឃើញថា ការរស់នៅក្នុងបរិយាកាស ដែលសម្បូរដោយផ្សែងពុល បានធ្វើឲ្យការដកដង្ហើមរបស់ពួកគេ ត្រូវបានលាយឡំដោយឧស្ម័ន​ពុលជារឿយៗ ដោយឧស្ម័នពុលទាំងនោះ អាចធ្វើការសាយភាយ​នៅក្នុងសរីរាង្គ និងប្រព័ន្ធសរសៃឈាម របស់ពួកគេ ដែលជាហេតុបណ្តាលឲ្យ មានបញ្ហាសុខភាពនាថ្ងៃអនាគត ជាពិសេសជំងឺប្រព័ន្ធសរសៃឈាម៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង