(‎ពោធិសាត់)៖ ក្មេងប្រុសម្នាក់ បានស្លាប់ពេលបញ្ជួនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីយុវជន ម្នាក់ឡើងទៅអង្គុយលើរ៉ូឡូកិនផ្លូវ ស្រាប់តែរអិលទៅកិនក្មេងប្រុសរងគ្រោះ ខណៈកំពុងតែអង្គុយលេងនៅលើកាំជណ្តើរផ្ទះ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចលេខ៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្មេងប្រុសដែលត្រូវរ៉ូឡូ កិនបណ្តាលឲ្យស្លាប់មានឈ្មោះ លី សៀវឡាយ អាយុ២ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកអ្នកបើករ៉ូឡូ ដែលទុកចោលខ្វះការប្រុងប្រយត័្ននោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សៅ ឌី អាយុ២១ឆ្នាំ ទីកន្លែងកំណើតនៅភូមិត្រពាំងត្រោក ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មុខរបរបើកឡានដឹកទឹកស្រោចថ្នល់ ធ្វើផ្លូវជាតិលេខ៥៥៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី