ស្ទើរតែមិនគួរអោយជឿ ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅប្រទេស អាហ្វ្រិកខាងត្បូង គឺគូស្នេហ៍ពីរនាក់ដែលគ្មានផ្ទះ សម្បែងរស់នៅពិតប្រាកដបាន ឈ្លោះប្រកែកគ្នា ខណៈដែលខាងស្រីផ្ទុះកំហឹងព្រោះតែបុរសជាគូ ស្នេហ៍រវល់ផឹកស្រាជា មួយមិត្តភក្តិដោយមិនខ្វល់ពីអារម្មណ៍ ចង់រួមភេទរបស់នាងឡើយ ។

នៅថ្ងៃកើតហេតុ ស្ត្រីដៃដល់កញ្ឆក់បានដុំថ្មមួយ និងខ្សៀគ្រវែងទៅលើបុរសជាគូស្នេហ៍ព្រោះ តែនាងខឹងគេមិនព្រម ប្រព្រឹត្តសិចជាមួយបើទោះបីជានាងខំដោះខោអាវរង់ចាំហើយក្តី បែរជាគេទៅផឹកស្រាលេងជាមួយមិត្តភក្តិទៅវិញ ។

សាក្សីដែលបានឃើញហេតុការណ៍និយាយថា ពីដំបូងគេឃើញស្ត្រីបង្កហេតុស្រែកដាក់មិត្តប្រុសថា តើនាងមិនសំខាន់ ដូចស្រាទេ ឬហើយស្រាប់តែទាញបានដុំថ្មគប់លើបុរសនោះតែម្តង រីឯបុរសជាមិត្តប្រុសដែលកំពុងស្រវឹងផងនោះក៏ ទាញបានធុងមួយគប់តបមិត្តស្រីដែររហូតដល់កើតជាជម្លោះឡើងរវាងអ្នកទាំងពីរ ។

ចំណែកមិត្តភក្តិបុរសនោះបានណែនាំឲ្យគេទៅបំពេញតម្រូវការមិត្តស្រីទៅ ដើម្បីកុំឲ្យកើតបញ្ហានឹងគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល