CamNews

ការបំបាត់រោមនៅលើរាងកាយ

បច្ចុប្បន្ន មានហាង​កែសម្ផស្ស​ជាច្រើន​បានបើក​ទ្វារបម្រើ​អតិថិជន ហើយ​ថែមទាំង​បានធ្វើការ​
ផ្សព្វផ្សាយ​គួរជាទី​ទាក់ទាញ​ទៀតផង ពួកគេមានលក់ផលិតផល​គ្រប់បែប​គ្រប់ប្រភេទ ទាំងមាន
​គុណភាព​ល្អ​ ទាំង​ក្លែងក្លាយ ជាហេតុ​នាំឱ្យ​មានការ​លំបាក​ជាច្រើន​ចំពោះ​អ្នក​ប្រើប្រាស់ ក្នុងនោះ
មានថ្នាំបំបាត់រោមជាដើម។

ធម្មជាតិ​បានបង្កើត​មនុស្ស​ឱ្យមាន​ដុះរោម​នៅលើ​រាងកាយ។ រោមត្រង់​កន្លែងខ្លះ​ មនុស្ស​ត្រូវការ
ប៉ុន្ដែត្រង់​កន្លែង​ខ្លះទៀត ​មនុស្សយើង មិន​ត្រូវការនោះឡើយ។ បច្ចុប្បន្ន​នេះ រោម​ដើរតួនាទី​ជា
សំខាន់​ទាក់ទង​នឹង​រូបសម្រស់។ រោម​ចិញ្ចើម និង​រោមភ្នែក​ដុះវែង ជួយ​សម្រស់​ផ្ទៃមុខ។ រោម​នៅ
លើ​ដងខ្លួន និង​ដៃជើង​របស់​បុរស ជួយលើក​សម្រស់ រីឯ​ស្ដ្រីវិញ​មិនស្វាគមន៍​ឡើយ។

ស្ដ្រី​មួយចំនួ​នសម្រេចចិត្ដ​ជម្រុះ​រោមនោះ​ចេញ ជាពិសេស​រោមជើង ដោយ​ស្វែងរក​វិធី​ផ្សេងៗ។
វិធី​បំបាត់​រោម​មានជាច្រើន​ប្រភេទ ដូចជា​ការដក​រោម ការ​កោររោម ដោយ​ឡាម កាំបិត​កោរ ឬ
​ដោយ​ម៉ាស៊ីនកោរ ការ​ជម្រុះរោម​ដោយថ្នាំ​ក្រែម ដកដោយ​ក្រមួន ប្រដាប់​ដកអេឡិក​ត្រូនិច​ជា
ដើម។ ម្យ៉ាងទៀត មាន​វិធី​បំបាត់រោម​មួយរយៈ​ខ្លី ឬ​មួយរយៈ​យូរទៀត​ផង។ ដូច្នេះ​ប្រសិទ្ធភាព​
ដែល​ក្នុងការបំបាត់រោម ពិតជាពិបាក​កំណត់​ថាមាន​​រយៈខ្លី ឬ​រយៈយូរ ឬ​រហូត​តែម្ដងនោះទេ។
ចំពោះ​វិធី​សាស្ដ្រនីមួយៗ ក៏ជាអ្នក​កំណត់​ប្រសិទ្ធភាព​ផងដែរ។ ដូច្នេះ អ្នកមានបទពិសោធយ៉ាង
ណាល្អ ចូរបន្ដធ្វើបែបនោះ ប៉ុន្ដែមុននឹងធ្វើការបំបាត់រោម អ្នកគួរតែទៅជួបអ្នកជំនាញការផ្នែក
សុខភាពទើបជាការប្រសើរ៕

ដោយ ៖ សីហា
ប្រភព ៖ LD/HC