នាង Olivia Wilde កើតនៅទីក្រុងញូយ៉ក (New York City) សហរដ្ឋអាមេរិក។ ម្ដាយនាងគឺជា
អ្នកសារពត៌មាន និងឪពុកនាងមានស្រុកកំណើតនៅប្រទេសអង់គ្លេស គាត់ក៏ជាអ្នកពត៌មាន
ដូចម្ដាយនាងដែរ។ Olivia Wilde បានរៀបការតាំងពីនាងមានអាយុ ១៩ ឆ្នាំ ជាមួយនឹងលោក
Tao Ruspoli ជនជាតិអ៊ីតាលី នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០០៣ ក្នុងក្រុងវ៉ាស៊ីនតោន។

តារាសម្ដែងស្រីអាយុ ២៨ នាង Olivia Wilde បាននិយាយនៅក្នុងកម្មវិធី TV (talk Show) ក្នុងកិច្ច
សន្ទនាជាមួយ Amanda de Cadenet កាលពីថ្ងៃអង្គារនេះថា៖ នាងបានលែងលះជាមួយស្វាមីរបស់
នាង គឺលោក Tao Ruspoli ជាអ្នកពិនព្ធខ្សែភាពយន្ដដ៏ល្បីល្បាញម្នាក់នៅប្រទេសអ៊ីតាលី។ នាង
បានបន្ដទៀតថា "ពួកយើងបានលែងលះគ្នាតាំងពីឆ្នាំ ២០១១ មកម្លេះ"។

នាងបានបន្ដទៀតថា នាងពិតជាមានវិប្បដិសេរីខ្លាំងណាស់ កាលដែលនាងបានលែងលះជា
មួយប្ដីនាងដូច្នេះ។ វាពិតជាធ្វើអោយប៉ះពាល់ដល់អារម្មណ៍ និងជាពិសេសគឺប៉ះពាល់ដល់ការងា
ររបស់ខ្ញុំ និងគាត់ផងដែរ។

នាងថ្លែងថា "ខ្ញុំគិតថាការលែងលះនេះគឺមិនមែន កំហុសប្ដីទេ នេះគឺបណ្ដាលមកអារម្មណ៍ខ្ញុំឆេវ
ឆាវពេក។ តើនេះគឺបណ្ដាលមកពីការរៀបការនៅក្មេងពេក ឬយ៉ាងណា? តើអ្នករាល់គ្នាចង់រៀប
ការទាន់នៅក្មេងដែរឬទេ?

នាង Olivia Wilde និងប្ដីនាងកាលមិនទាន់លែងលះគ្នា

នៅក្នុងសង្គមក្នុងពេលបច្ចុប្បន្ននេះ ការរៀបការ និងការលែងលះគ្នាត្រូវបានគេធ្វើឡើងយ៉ាង
ឆាប់រហ័ស។ ក្នុងចំណោមនោះ អ្នកដែលបានរៀបការក្នុងវ័យនៅក្មេង មានអត្រានៃការលែង
លះគ្នាច្រើន មូលហេតុគឺដោយសារពួកគេមិនទាន់មានបទពិសោធគ្រប់គ្រាន់ដើម្បីធ្វើការពិចារ
ណាអោយបានត្រឹមត្រូវ។ ដូច្នេះ ប្រសិនអ្នកមានបំណងរៀបការនៅពេលដែលអ្នកមានអាយុ
ទើបតែ ១៨ ឬ១៩ឆ្នាំ អ្នកគួរតែស្វែងយល់ និងសិក្សាពីបទពិសោធអ្នកជំនាន់មុនអោយបានល្អិន
ល្អន់បំផុត ចៀសវាងវិប្បដិសារីទៅថ្ងៃក្រោយ៕

ដោយ: សារិន
ប្រភព៖ stuff