ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីសភាគខាងជើង ប្រទេស អាល្លឹម៉ង់ បានសម្រេចធ្វើការរឹបអូស រថពាស ដែក សម័យសង្គ្រាមលោកលើកទី ២ ដែលត្រូវបានរក្សាទុកនៅបន្ទប់ក្រោមដី បុរសវ័យចំណាស់ម្នាក់

គួរបញ្ជាក់ថា រថពាសដែក The Panther បានយកចេញពីបន្ទប់ក្រោមដី បុរសវ័យចំណាស់ វ័យ ៧៨ ឆ្នាំម្នាក់ នៅក្នុងក្រុង Heikendorf ជាជាង ការ រឹបអូស ត្រលប់មកវិញ រថពាសដែក សម័យសង្គ្រាម លោកលើកទី ២ ក្នុងនោះ ក៏មានការរឹបអូស ក្នុងពេលតែមួយដូចគ្នាដែរ បណ្តាសព្វាវុធផ្សេងៗរួមមាន ដូចជា គ្រាប់បាញ់ប្រឆាំងនាវា និងគ្រាប់បាញ់ប្រឆាំង យន្តហោះ ជាដើម ។ ពុំមានជាការងាយស្រួល នោះទេ ក្នុងការបំលាស់ទី សព្វាវុធសង្គ្រាម មានអាយុកាល ច្រើនឆ្នាំ ទាំងនោះ តួយ៉ាង អាជ្ញាធរមាន សមត្ថកិច្ច ត្រូវប្រើកម្លាំងយោធា ដល់ទៅ ២០ នាក់ អម ជាមួយ នឹង រថពាសដែក សម័យទំនើបមួយ គ្រឿងផ្សេង ទៀត ក្នុងប្រតិបត្តិការ រឹបអូស រយៈពេល ៩ ម៉ោង ពេញ ពីបន្ទប់ក្រោមដី លោកតាវ័យចំ ណាស់ ម្នាក់នេះ ។ ស្របពេលដែល ព្រឹត្តិការណ៍ កម្រកើតមានឡើងមួយនេះ ត្រូវលាតត្រដាង ប្រជា ជននៅក្នុងតំបន់ បានផ្អើលនាំគ្នា យ៉ាងច្រើនកុះករ មកមើលប្រតិបត្តិការរឹបអូស ។

ព្រះរាជអាជ្ញា នៅក្នុងតំបន់ កំពុងតែតាមដានស៊ើបអង្កេត ថាតើ វត្តមាន នៅការរក្សាទុក សព្វាវុធយោ ធាទាំងនេះ រំលោភបំពានច្បាប់អាល្លឹម៉ង់ War Weapons Control Act ឬក៏យ៉ាងណា ប៉ុន្តែ បើតាមការ អះអាង មេធាវី បុរសវ័យចំណាស់ អោយដឹងថា បណ្តា សព្វាវុធ ទាំងនោះ លែងដំណើរការ ។ ជាក់ ស្តែងណាស់ វត្តមាននៃការរក្សាទុក រថពាសដែក មួយនេះ ទំនងជា មិនសម្ងាត់ខ្លាំងណាស់ណានោះ ទេដល់ប្រជាជននៅក្នុងតំបន់ តួយ៉ាង សារព័ត៌មាន អាល្លឹម៉ង់ ២ ទៅ ៣ ធ្លាប់បានចុះផ្សាយអោយដឹង ថា ពលរដ្ឋ ក្នុងស្រុក ធ្លាប់បានឃើញ បុរស វ័យ ចំណាស់ រូបនេះ បើករថពាសដែកមួយគ្រឿងនេះ ជុំ វិញទីក្រុង កាលពី ៣០ ឆ្នាំមុន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី