CamNews

ជាងដែកម្នាក់ ជិតចូលរោងការ ឆក់ខ្សែភ្លើងក្នុងរោងចក្រ សិប្បកម្មផលិត ដែកគោល ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបរ ជាជាងដែក តួនាទីអ្នកមើលការខុសត្រូវ ក្នុងរោងចក្រសិប្បកម្ម ផលិតដែក គោល មួយកន្លែង ស្ថិតនៅ ខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខ្វះមួយខែចូលរោងការ ជាគ្រោះអកុសល ត្រូវខ្សែភ្លើង ឆក់ ពេលកំពុងស្វាតម៉ាសីុនផលិតដែកគោល បណ្តាលអោយស្លាប់បាត់បង់ជីវិតពេល កំពុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខណ្ឌដង្កោ កាលពីវេលាម៉ោង ១១ និង ១០ នាទី ព្រឹកថ្ងៃទី ០៣ ខែ វិច្ចិកា ឆ្នាំ ២០១៥ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់ ក្នុងហេតុការណ៍ឆក់ខ្សែភ្លើង ខាងលើនេះ មានឈ្មោះ ហ៊ុយ សុខគង់ អាយុ ២៤ ឆ្នាំ មានមុខរបរជាជាងដែក ស្នាក់នៅកន្លែង កើតហេតុ នឹងមានស្រុកកំណើតនៅភូមិ ត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ប្រភពដដែរបន្តថា មុនមានការភ្ញាក់ផ្អើល គឺជនរង់គ្រោះបានមកធ្វើធម្មតា ដូចសព្វថ្ងៃ ប៉ុន្តែពេលដល់ម៉ោងប្រហែល ជាង១០ព្រឹក ស្រាប់តែម៉ាស៊ីនផលិតដែកគោល ខូច ដោយសារដាច់ខ្ចៅធ្លាក់ចូលក្នុងម៉ាស៊ីន ពេលនោះជនរងគ្រោះ បាន យកម៉ាស៊ីនស្វាន មកស្វានដើម្បីយកខ្ចៅចេញពីម៉ាស៊ីន ផលិតដែកគោល ប៉ុន្តែអកុសល មិនដឹងមក អ្វីនោះទេ ស្រាប់តែជនរង់គ្រោះដួលសន្លប់ក្បែរម៉ាស៊ីនភ្លាមៗតែម្តង ។ បន្ទាប់មានជនរង់គ្រោះដួល ក៏មានបុរសម្នាក់ទៀត ជាជាងបម្រើការងារជាមួយគ្នា ឃើញឈ្មោះ ហ៊ុយ សុខគង់ ដួលបែបនេះស្ទុះរត់ទៅលើកហើយធ្វើចលនា រួមដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ តែអកុសលជនរង់គ្រោះ បានដាច់ខ្យល់ស្លាប់ ពាក់កណ្តាលផ្លូវបាត់ទៅហើយ ។

បើតាមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សមត្ថកិច្ចជំនាញ បានអោយដឹងថា សពរងគ្រោះ ខាងលើស្លាប់ ដោយសារខ្សែភ្លើងឆក់ ព្រោះនៅពេញខ្លួនប្រាណ របស់សពមានស្នាមជាំខ្មៅតែម្តង ។

សមត្ថកិច្ចបន្តថា ក្រោយពិនិត្យរួចសមត្ថកិច្ច ក៏បានប្រគល់សពអោយគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯ ស្រុកកំណើត ។

សាច់ញាតិជនរងគ្រោះ ដែលស្រែកត្រហោយំ នៅក្នុងមន្ទីរពេទ្យបង្អែក ខណ្ឌដង្កោ បានរៀបរាប់ថា មិនគួរណា ឈ្មោះ ហ៊ុយ សុខគង់ មានអាយុខ្លីបែបនេះទេ ព្រោះរូបគេទើបភ្ជាប់ពាក្យហើយថ្មី ខ្វះតែមួយខែទៀត ប៉ុណ្តោះគេចូលរោងការហើយ  ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល