ឧត្ដមស្នងការអង្គការសហប្រជាជាតិដើម្បីសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារ បានទទូចឱ្យប្រទេសបេឡារុស្ស បញ្ឈប់ការធ្វើទារុណកម្មលើបាតុករ និងការឃុំខ្លួនបាតុករដោយបង្ខំ ក្រោយពីស្ថាប័ននេះ ទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរចំនួន ៤៥០ ស្ដីពីការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ លើមនុស្សនៅក្នុងបន្ទប់ឃុំឃាំង ចាប់តាំងពីការបោះឆ្នោតនាថ្ងៃទី ៩ ខែសីហា ។

អង្គភាពសិទ្ធិមនុស្ស OHCHR បានក្រើនរំលឹកមន្រ្ដីទាំងនោះថា ៖ “មិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ មិនថាជា អស្ថិរភាពនយោបាយផ្ទៃក្នុង ឬភាពអាសន្នរបស់រដ្ឋផ្សេងទៀត ដែលត្រូវអនុវត្ដវិធានការនោះទេ ក្រុមមន្រ្ដីត្រូវអត់ធ្មត់ និងបង្ហាញនូវភាពសមហេតុសមផលនៃការឃុំខ្លួនមនុស្សទាំងបង្ខំបែបនេះ ។ អាជ្ញាធរ នៅក្នុងប្រទេស បេឡារុស្ស ត្រូវបញ្ឈប់ភ្លាមនូវរាល់ការរំលោភបំពានសិទ្ធិមនុស្ស និងត្រូវប្រឆាំងរាល់អំពើនិទណ្ឌភាព”។

លើសពីនេះទៀត អង្គភាព OHCHR ទទូចអង្វរឱ្យបណ្ដាមន្រ្ដីបេឡារុស្សរក្សាឱ្យបាននូវកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់តាមផ្លូវច្បាប់ដូចជា ត្រូវចុះបញ្ជិការបុគ្គល ដែលបានចាប់ខ្លួន ដើម្បីកុំឱ្យគ្រួសារ និងតុលាការ មិនបានឃើញទោសទណ្ឌរបស់ពួកគេ ។ អង្គការសហប្រជាជាតិ បានទទួលរបាយការណ៍ស្ដីពីអំពើហិង្សារលើស្រ្ដី និងកុមារ រួមទាំងការរំលោភបំពានផ្លូវភេទ និងការរំលោភសេពសន្ទវៈដោយប្រើដំបងជ័រ(rubber batons) ។

ទោះជាយ៉ាងណា រដ្ឋាភិបាលបេឡារុស្ស បានច្រានចោលរាល់ការចោទប្រកាន់នៃការធ្វើទុក្ខបុកម្នេញលើអ្នកជាប់ឃុំ ។ តំណាងគណៈកម្មាធិការស៊ើបអង្កេតរបស់រដ្ឋលោក Sergei Kabakovich បានបញ្ជាក់អះអាងថា លោកពុំបានដឹងពីករណីរំលោភបំពានណាមួយ ដែលត្រូវបានបញ្ជាក់នោះទេ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist