ភ្នំពេញ៖ ក្រុមប៉ូលិសប្រយុទ្ធប្រឆាំងការជួញដូរថ្នាំញៀន និងមន្ត្រីគយ រឹបអូសបានថ្នាំ
ញៀនចំនួន ៣៤គីឡូក្រាម និងចាប់បានក្រុមជួញដូរថ្នាំញៀនស្រីជនជាតិថៃ ៦នាក់ នៅ
អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី កែវ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
បានមានប្រសាសន៍ថា ក្រុមជួញដូរថ្នាំញៀន ៦នាក់ ចាប់ខ្លួន នៅថ្ងៃទី៧ ទី៨ ទី១៣ និងទី
១៤ ខែសីហា ឆ្នាំ២០១២ ដែលនាំយកគ្រឿងញៀនប្រភេទកូកាអិនទំាងនោះ មកពីប្រទេស
ប្រទេសអេក្វាទ័រ និងប្រទេសប្រេស៊ីល ចូលមកប្រទេសកម្ពុជា។

គួររំលឹកផងដែរថា កម្ពុជា គឺជាទីផ្សារដ៏ធំមួយសំរាប់ឈ្មួញធ្វើការជួញដូរគ្រឿងញៀនមក
ពីគ្រប់បណ្តាលប្រទេស ដោយសារតែ កម្ពុជា មិនមានច្បាប់កាត់ទោសប្រហារជីវិត ដូចជា
ប្រទេសសង្ហបុរី និងប្រទេសម៉ាឡេស៊ី។ អ្នកជួញដូរគ្រឿងញៀន លើកពី ៣០គីឡូក្រាមនៅ
ក្នុងប្រទេសសង្ហបុរី និងប្រទេសម៉ាឡេស៊ី ត្រូវទទួលទោសប្រហារជីវិត។ ចំណែកប្រទេស
កម្ពុជា វិញ អ្នកជួញដូរគ្រឿងញៀន លើសពី ៨០គីឡូក្រាម គឺទទួលទោសត្រឹមតែជាប់គុក
អស់ ១ជីវិតប៉ុណ្ណោះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily