CamNews

ក្តៅៗ ៖ អាជ្ញាធរថៃនឹងស៊ើបអង្កេត សារព័ត៌មាន BBC ពីបទ...

(បាងកក)៖ ក្រសួងការពារជាតិនៃ​ប្រទេសថៃ​បានឲ្យដឹងថា អាជ្ញាធរថា​នឹងបើកការស៊ើបអង្កេតទៅលើ​បណ្តាញ​សារព័ត៌មាន BBC ដ៏ធំដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសង្ស័យ​ពីបទប្រមាថ​​ព្រះមហាក្សត្រពាក់ព័ន្ធនឹងអត្ថបទជាភាសាថៃ ស្តីពីជីវប្រវត្តិរបស់ ព្រះបាទ មហា វិច្ឆិរាឡុងកន ដែលបាន​បង្កការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមជនរួមជាតិថៃ។ នេះបើតាម​ការចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ព្រះបាទ មហា វិច្ឆិរាឡុងកន ដែលជាព្រះរាជទាយាទរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានក្លាយជា​ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រថៃកាលពី​ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ សប្តាហ៍មុននេះ​ដោយសារព័ត៌មាន BBC ជាភាសាថៃ​បានធ្វើការចេញផ្សាយ ​ជីវប្រវត្តិរបស់ទ្រង់​នៅលើបណ្តាញអ៊ីនធឺណែត ហើយនៅពេល​អត្ថបទ​នេះត្រូវបានចែករំលែក​​ពាសពេញបណ្តាញ​ទំនាក់ទំនងសង្គម​ពលរដ្ឋថៃ​ជាច្រើននាក់បានរិះគន់​ខ្លាំងៗទៅលើ​ខ្លឹមសាររបស់វាថាពោរពេញទៅដោយ អត្ថន័យប្រមាថលើព្រះមហាក្សត្រថ្មីរបស់ពួកគេ។

ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោក ប្រាវីត វុងស៊ូវ៉ាន់ (Prawit Wongsuwan) រដ្ឋមន្រ្តីការពារជាតិ​បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «អាជ្ញាធរថៃបានរៀបចំនិតិវិធីដើម្បីចាត់ការ​ទៅលើ​បញ្ហានេះ​ហើយ​ព្រោះថាវាគឺជាភារៈកិច្ចរបស់ពួកគេ​ក្នុងការដោះស្រាយបញ្ហានានាដែលប្រឆាំងទៅនឹងច្បាប់»។ ដោយឡែកនាពេលនេះសារព័ត៌មាន BBC បានបដិសេធសុំមិនធ្វើការ​អត្ថាធិប្បាយ​អ្វីទាំងអស់​ជុំវិញករណីនេះ។

គួរបញ្ជាក់ដែរថា បើយោងតាមសាក្សី​ជាច្រើនាក់នៅថ្ងៃអង្គារ​ម្សិលមិញនេះ ​ប៉ូលិសនិងយោធាថៃ​នៅក្នុង​សម្លៀក​បំពាក់ស៊ីវិលបានទៅកាន់​ការិយាល័យសារព័ត៌មាន BBC នៅឯទីក្រុងបាងកក ប៉ុន្តែដោយ​សារតែ​​ពុំមានវត្តមានបុគ្គលិកនៅក្នុងនោះមន្រ្តីប៉ុន្មានរូបនោះ ក៏បានចាកចេញត្រឡប់ទៅវិញ។ ដោយឡែកលោក​មន្រ្តីប៉ូលិសថៃបានអះអាងថាពួកគេ នឹងធ្វើការស៊ើបអង្កេត​ដោយយោង​តាមច្បាប់ការពារ​ស្ថាប័ន្ធ​ព្រះមហាក្ស​របស់ជាតិទៅលើខ្លឹមសារដែលមាននៅក្នុងអត្ថបទ​ ស្តីពីជីវប្រវត្តិរបស់ព្រះបាទ មហា វិច្ឆិរាឡុងកន ព្រះមហាក្សត្រថៃថ្មី៕

ប្រភព ៖ ស៊ីអិនអេ/អាស៊ីវ័ន

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី