CamNews

ស្រ្តីមានផ្ទៃពោះ៣ខែម្នាក់ ត្រូវចោរឆក់កាបូបបានសម្រេចបណ្តាលឲ្យ​ រងរបួសរលាត់ដៃស្តាំ

(ភ្នំពេញ)៖ ស្រ្តីកម្មការិនីរោងចក្រម្នាក់មានផ្ទៃពោះ៣ខែ មកពីទិញម្ហូបនៅផ្សារព្រៃទាវិញ ត្រូវក្រុមចោរ២នាក់ជិះម៉ូតូសេ១២៥ មួយគ្រឿងឆក់កាបូបបានសម្រេចរួចជិះគេចខ្លួន បាត់បណ្តាលឱ្យរងរបួសដៃស្តាំ ដែលហេតុការណ៍ខាងលើនេះ បានកើតនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្បែរផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ច បានឱ្យដឹងថាស្រ្តីរងគ្រោះឈ្មោះ ម៉ាក់ ជេនីអាយុ២៤ឆ្នាំ មុខរបររោងចក្រ នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ស្រុកកំណើត នៅភូមិបេង ឃុំព្រៃពង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយនៅក្នុងកាបូបនោះមានលុយខ្មែរជាង២០ម៉ឺនរៀលនិងដុល្លា៤០$ ទូរស័ព្ទ SAMSUNG ១គ្រឿង។

ក្រោយកើតហេតុស្រ្តីរងគ្រោះ​ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី