គ្រឿងស្រវឹង អាចជួយឱ្យមានអារម្មណ៍ល្អសម្រាប់ការរួមភេទ ប្រសិនអ្នកញ៉ាំតិចល្មម
ប៉ុន្ដែពេលញ៉ាំច្រើន វានឹងធ្វើឱ្យការឡើងគ្រែរបស់អ្នក ទទួលបរាជ័យ។ ខាងក្រោមនេះ
គឺជាប្រភេទអាហារមួយចំនួនដែលអ្នកគួរតែចៀសវៀង ប្រសិនចង់ឱ្យមេជីវិតរបស់អ្នក
បានល្អប្រសើរ។

គ្រឿងស្រវឹង

ស្រាគឺប្រៀបដូចជាកាំបិតមុខពីរ សម្រាប់រឿងលើ ប្រសិនអ្នកញ៉ាំតិចល្មម ប៉ុន្ដែពេលញ៉ាំច្រើន វា
នឹងធ្វើឱ្យការឡើងគ្រែរបស់អ្នក ទទួលបរាជ័យមិនខាន។

ហែមប៊ើរហ្គឺរ និងនំប៉័ង Hot dog
ប្រភេទអាហារលឿន ដូចជា ហែមប៊ើរហ្គឺរ និងនំប៉័ង hot dog ជាដើម តែងមានផ្ទុកជាតិដែលអាច
ធ្វើឱ្យបាត់បង់តុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ ដូច្នេះ ល្មមបំផុតគឺគួរតែហូបក្នុងមួយថ្ងៃ កុំឱ្យលើស
ពី ៣ដង។

សណ្ដែកសៀង

តៅហ៊ូ និងទឹកសណ្ដែកសៀង មានប្រសិទ្ធិភាពក្នុងការធ្វើអោយត្រជាក់រាងកាយ។ ប៉ុន្ដែ ដូចទៅ
នឹងកាហ្វេ សណ្ដែកសៀង ក៏មានផ្ទុក estrogen រុក្ខជាតិ នឹងអាចធ្វើឱ្យសកម្មភាពលើគ្រែមានការ
ច្របូកច្របល់។ អ្នកជំនាញការសុខភាពបន្ដពូជរបស់អង់គ្លេស ក៏បាននិយាយថា ស្ដ្រីដែលមាន
បំណងយកកូន មិនត្រូវញ៉ាំសណ្ដែកសៀងច្រើនពេកនោះទេ។

អាហារចៀន បំពង ឆារ

ដំឡូងចៀន ភ្លៅមាន់បំពងជាដើម ក៏ជាប្រភេទអាហារដែលបង្កគ្រោះថា្នក់ដល់រឿងផ្សំដំណេក។
កម្រិតជាតិខ្លាញ់ខ្ពស់ នឹងរួមផ្សំជាមួយជាតិស្ករក្នុងឈាមនឹងបណ្ដាលឱ្យ មានអាការៈពិបាកក្នុង
ខ្លួន។

ការ៉ែម
ប្រសិនអ្នកញ៉ាំការ៉ែមច្រើន(អាហារដែលមានជាតិទឹកដោះគោ និងឈីស) ជារៀងរាល់ថ្ងៃ វានឹងធ្វើ
អោយរាងកាយរបស់អ្នក ទៅជាអស់ដៃ អស់ឃើង ងងុយគេង និងមិនចង់ធ្វើសកម្មភាព។ អាហារ
ប្រភេទនេះក៏ជាមូលហេតុបណ្ដាលឱ្យកើតអាការៈហើមពោះ និងក្ដាមកាច់ជើងផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD