ភ្នំពេញ៖ តារាសម្តែង ស្រីសម្តីផ្អែមកញ្ញា ពេជ្រ ថាវរ៉ា មួយរយៈ ពេលមុននេះ ត្រូវបានមហាជន អ្នកគាំទ្រមើល ឃើញថា នាង ជាតារា ស្រីរបស់ខ្មែរ មួយដួងដែល តែងជួបប្រទះ នូវបញ្ហារឿង អាស្រូវស្នេហា ក្រៅឆាក ជាបន្តបន្ទាប់ ស្ទើរងើបមុខមិនរួច។ មិនតែប៉ុណ្ណោះ តារារូបនេះក៏បាន បរាជ័យផ្ទួនៗគ្នាផងដែរ នូវអាជីពមុខជំនួញ រកស៊ីផ្ទាល់ខ្លួន ខាងក្រៅ និងរឿងជីវិតស្នេហា មិនប្រាកដប្រជា ។

យ៉ាងណាមិញ បន្ទាប់ពីបរាជ័យ រឿងស្នេហា និងបានស្ងប់ស្ងាត់ បាត់មុខពីសិល្បៈ អស់មួយសន្ទុះធំមក កាលពីពេលថ្មីៗនេះ តារាសម្តែង ស្រីថ្ពាល់ខួច ពេជ្រ ថាវរ៉ា បានចេញមុខប្រកាស ជាថ្មីឡើងវិញថា ខ្លួននឹងឈោងចាប់ យកអាជីពសម្តែង ឱ្យបាន ច្រើន ដូចពេលមុខៗ ឡើងវិញ។ ម្យ៉ាងទៀតនាង នឹងបំភ្លេចចោល ឲ្យអស់នូវរឿងរ៉ាវឈឺចាប់ ទាំងប៉ុន្មាន ដែលធ្លាប់ កើតមាន ចំពោះនាង មិនថារឿងស្នេហា ឬអ្វីផ្សេងនោះទេ។

ដ្បិតតែការ ប្រកាសនេះ បានធ្វើឡើង ដោយផ្ទាល់មាត់ របស់តារាសម្តែង ពេជ្រ ថាវរ៉ា ក្តី ប៉ុន្តែថ្មីៗនេះ បានលេចធ្លាយ ដំណឹងគួរ ឱ្យចាប់ អារម្មណ៍មកថា ពេជ្រ ថាវរ៉ា បច្ចុប្បន្ន កំពុង ផ្តើមសាងសម្ព័ន្ធភាព ស្នេហាថ្មោងថ្មីឡើងវិញ ជាមួយបុរស ក្នុងស្រុក វ័យស្របាលគ្នាម្នាក់ ដោយបើកចំហរ ក្នុងរូបភាព ស្និទ្ធស្នាលជា មួយគ្នាបំផុត។

ប្រភពពីមជ្ឈដ្ឋាន ខាងក្រៅ សិល្បៈ បានបង្ហើបប្រាប់ថា ថាវរ៉ា បានផ្តើមមានទំនាក់ទំនង ស្និទ្ធស្នាល ជាមួយបុរស ប្លែកមុខម្នាក់ មើលទៅ ទំនងអាចជា លក្ខណៈស្នេហា ជាមួយគ្នាទៀតផង។ជាពិសេស រាល់កាយវិការ ទៅណាមកណា គឺតែងឃើញ អ្នក ទាំងពីរ បណ្តើគ្នាយ៉ាងត្រសង ប្រៀបបានដូច ជាគូស្នេហ៍ ដែលទើបស្រឡាញ់គ្នា ថ្មោងថ្មី ហើយកំពុងស្វែង មើលចិត្តគ្នា ទៀតផង។

ប្រភពដដែល បានបន្ថែមថា នៅពេលតារាសម្តែង ពេជ្រ ថាវរ៉ា ចេញទៅដើរកំសាន្ត ឬចូលផ្សាទំនើប ទិញទំនិញផ្សេងៗ គឺតែឃើញ បុរសម្នាក់នេះ មកចាំទទួល បណ្តើរគ្នា ចេញយ៉ាងសប្បាយ ជាមួយគ្នា។ ក្នុងនោះពួកគេក៏តែង ថតបង្ហាញពី សកម្មភាព យ៉ាងស្និទ្ធស្នាល និងល្អូកល្អឺន ជាមួយគ្នាបំផុត។

កាលពីរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនទាន់អាចស្វែង រកការបំភ្លឺពី កញ្ញា ពេជ្រ ថាវរ៉ា បានទេ ព្រោះលេខទូរស័ព្ទ ខលចូល តែគ្មានអ្នកទទួល។ ដូច្នេះ LookingTOD AY នឹងព្យាយាមទំនាក់ ទំនងស្វែងរកការបំភ្លឺពី កញ្ញា ថាវរ៉ា នៅពេលក្រោយ ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល