កាលពីសប្តាហ៍មុន ពួកយើងបានទទួលព័ត៌មាន benchmark របស់ Nokia D1C នៅលើ Geekbench ហើយនៅថ្ងៃនេះ នៅលើ AnTuTu បានបន្តចចាមអារ៉ាមនូវបណ្តាព័ត៌មានស្តីពី Nokia D1C។

(រូបតំណាង)

ប្រភពព័ត៌មានពី PhoneArena កាលពីសប្តាហ៍មុន យើងគ្រាន់តែបានដឹងថា ស្មាតហ្វូនរបស់ Nokia នេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 430 របស់ Qualcomm រួមជាមួយនឹងទំហំ RAM 3GB។ ហើយនៅថ្ងៃនេះ ឧបករណ៍នេះ ត្រូវបានគេ benchmark ដោយ AnTuTu។ ដូច្នេះពួកយើង នឹងមានព័ត៌មានលំអិតច្រើនជាងមុន ស្តីពីស្មាតហ្វូន Nokia D1C។

បណ្តាលក្ខណៈសម្បត្តិទាំងនោះរួមមាន៖ CPU 8 core Snapdragon 430 និងក្រាហ្វិក GPU Adreno 505។ អេក្រង់នឹងមានកំរិតបង្ហាញភាពច្បាស់ 1920 x 1080 តែនៅមិនទាន់ច្បាស់ពីទំហំអេក្រង់នៅឡើយ។ វាក៏នឹងបំពាក់មកជាមួយនូវ RAM ទំហំ 3GB អង្គផ្ទុកទិន្នន័យ 32GB។ ក្រៅពីនេះ Nokia D1C មានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខ 8MP។ Nokia D1C ដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 7.0 ។

នៅមិនទាន់ច្បាស់ថា Nokia មាននិន្នាការចង់ប្រកួតប្រជែងចូលទីផ្សារស្មាតហ្វូនស៊េរីខ្ពស់ៗ ឬយ៉ាង ណានោះទេ ដោយពេលបច្ចុប្បន្ននេះ យើងឃើញតែបណ្តាឧបករណ៍ស្ថិតក្នុងម៉ូដែលស៊េរីទាប និងមធ្យមប៉ុណ្ណោះ៕

- ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ចល័តទនៅអាមេរិច រំលឹកដល់ការឈប់លក់ Note 7 ទាំងស្រុង បន្ទាប់ពីស្មាតហ្វូននេះ នៅតែមានផ្ទុះឆេះ
- Galaxy S8 អាចនឹងមានកាមេរ៉ាភ្លោះ Sensor ស្គែនក្រយៅ និងប៊ូតុង Home ប្តូរបំពាក់លើអេក្រង់តែម្តង

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview