CamNews

ទូកពីរគ្រឿង បុកគ្នា លាន់សន្ធឹក រងរបួស មនុស្ស ៣៨ នាក់ នៅហុងកុង

ព័ត៌មានអន្តរជាតិ ៖ ៣៨ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីទូកពីរគ្រឿង បាន ជួបនឹងគ្រោះថ្នាក់ បុកគ្នា កាលពីយប់ថ្ងៃពុធ យប់មិញនេះ នៅឯក្រុង ហុងកុង នេះបើតាមការ អោយដឹងពីអាជ្ញាធរ ប្រចាំតំបន់ ខណៈគ្រោះថ្នាក់លើកនេះ គឺជាគ្រោះថ្នាក់ ចុងក្រោយបំផុត នៅ លើដែនវិសាលភាព ជលសា ដ៏មមាញឹក នៃក្រុងជាប់មាត់សមុទ្រមួយនេះ ។

ប្រភពដដែល បន្តអោយដឹងថា គ្រោះថ្នាក់លើកនេះ អាចកើតឡើងទៅបាន ក្រោយពីនាវាមកពី ចិនដីគោក បុកគ្នា ជាមួយនឹង សាឡាងដឹកអ្នកដំណើរ ល្បឿនលឿន ។ អ្នកនាំពាក្យ អោយរដ្ឋា ភិបាលបញ្ជាក់បានថា សាឡាងដឹកចម្លងអ្នកដំណើរ ល្បឿនលឿន មកពីម៉ាកាវ បានបុកគ្នាជា មួយនឹង នាវាមកពីចិនដីគោក ដោយនៅក្នុងនោះ អ្នកដំណើរ ៣៨ នាក់ បានរងរបួសធ្ងន់ និង ស្រាល ខណៈពេលដែល បណ្តាអ្នករងគ្រោះ ភាគច្រើន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ ឯមន្ទីរពេទ្យ Cheung Chau ។ គួររំឭកថា ជាទូទៅ សាឡាងដឹកអ្នកដំណើរ ល្បឿនលឿន តែងតែ ធ្វើដំណើរជាច្រើនម៉ោង ក្នុងរយៈចម្ងាយឆ្ងាយ ពីហុងកុង និង ម៉ាកាវ ។

​យ៉ាងណាមិញ មកទល់នឹងពេលបច្ចុប្បន្នភាព អាជ្ញាធរ ពុំទាន់ជាក់ច្បាស់ នៅលើនោះទេ ស្តីពីតួរ លេខអ្នកបាត់ខ្លួន ខណៈមិនបានដឹង ពីចំនួនអ្នកធ្វើដំណើរ ពិតប្រាកដ ស្របពេលដែលអ្វីដែល ជាការកត់សម្គាល់នោះគឺ គ្រោះថ្នាក់មួយនេះ បានកើតឡើង កាលពីយប់ ថ្ងៃពុធ វេលាម៉ោង ១១ យប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia