ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រារព្ធឡើងនូវកិច្ចប្រជុំកំពូលចុងសប្តាហ៍មួយ ជាមួយក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកសំខាន់ៗ ខណៈលោក បានចោទប្រកាន់ប្រទេសទាំងនោះដដែលៗថា គ្មានភាពទៀងត្រង់ក្នុងការធ្វើពាណិជ្ជកម្ម។

លោកត្រាំ បាននិយាយនៅលើបណ្ដាញ Twitter ថា៖ "សុំទោស! យើងមិនអាចអនុញ្ញាតឱ្យមិត្ដ ឬសត្រូវ របស់យើង កេងយកផលប្រយោជន៍ពីយើង លើវិស័យពាណិជ្ជកម្មទៀតឡើយ" ។ "យើងត្រូវតែគិតគូរដល់ កម្មករអាមេរិកជាអាទិភាព!"

ការរិះគន់របស់លោកអំពីពន្ធគយបរទេស និងអតិរេកពាណិជ្ជកម្ម ឥឡូវបានលាតត្រដាងហើយ ។ ប្រទេស ដែលជាចំណុចគោល ដែលរងការរិះគន់គឺប្រទេសអាល្លឺម៉ង់ និងការនាំចេញរថយន្តរបស់ប្រទេសនេះ។ តោះ ស្វែងយល់ពីការពិតទាំងអស់គ្នា។

លោកត្រាំ និយាយថា នៅអាមេរិក មានរថយន្ដរបស់អាឡឺម៉ង់ជាច្រើន

លោក Trump បានប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងអំឡុងកិច្ចប្រជុំមួយ នៅទីក្រុងវ៉ាស៊ីនតោនថា នៅសហរដ្ឋអាមេរិក មានរថយន្ដអាល្លឺម៉ង់យ៉ាងច្រើនសន្ធឹកសន្ធាប់។ លោក ក៏បានលើកឡើងផងដែរអំពីបញ្ហា ជាមួយអតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ហើយបានគំរាមថា នឹងយកពន្ធលើការនាំចូលរថយន្តរបស់អាល្លឺម៉ង់ក្នុងអត្រា ៣៥% ។

ក្រុមអ្នកសេដ្ឋកិច្ច និយាយថា លោក Trump បានមើលរំលងចំណុចសំខាន់ៗចំនួនពីរ៖ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ បានបើករោងចក្រធំ ៗ នៅសហរដ្ឋអាមេរិក ដែលជួយកាត់បន្ថយតម្រូវការនាំចូលរថយន្ត ពីបរទេសរបស់ប្រទេសនេះ។ ម្យ៉ាងទៀត ការកំណត់គោលដៅដាក់សម្ពាធ លើក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ទាំងនេះ នឹងធ្វើឱ្យខូចប្រយោជន៍ដល់កម្មករ និងសេដ្ឋកិច្ចសហរដ្ឋអាមេរិច។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ បានលក់រថយន្ត ១,៣៥ លានគ្រឿង នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧ ដែលមានកម្រិតប្រហែល ៨% នៃការលក់រថយន្តសរុបរបស់អាមេរិក។ ក្នុងចំណោមចំនួនលក់ទាំងនោះ មានរថយន្ដ ៤៩៤,០០០ គ្រឿង ត្រូវបាននាំចេញពីអាឡឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក ដែលមានចំនួនតិចជាង ២៥% នៃការនាំចេញកាលពីឆ្នាំ ២០១៣ នេះបើយោងតាម ការលើកឡើងរបស់សមាគមផលិតរថយន្តអាល្លឺម៉ង់។

រថយន្ដ ដែលនៅសល់ ត្រូវបានផលិត នៅសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ជាប្រទេស ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហរដ្ឋអាមេរិក។ ក្រុមហ៊ុន GM (GM) និង Ford (F) ក៏ផលិតរថយន្ត នៅប្រទេសម៉ិកស៊ិចសម្រាប់នាំចូលទៅកាន់សហរដ្ឋអាមេរិកផងដែរ។

លោក Trump ទំនងជាត្រូវដកខ្លួនចេញពី NAFTA ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដើម្បីរារាំងក្រុមហ៊ុនផលិតរថយន្ត មិនឱ្យផលិតរថយន្ត នៅប្រទេសម៉ិកស៊ិក និងដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

រោងចក្រផលិតរថយន្ដអាឡឺម៉ង់ ផ្ដល់ការងារឱ្យពលរដ្ឋអាមេរិកជាច្រើនកន្លែង

រោងចក្រផលិតរថយន្ដធំៗ ដែលមានវត្ដមាន នៅសហរដ្ឋអាមេរិក៖

ក្រុមហ៊ុន BMW, Volkswagen និង Mercedes ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Daimler (DDAIF) មានរោងចក្រផលិតធំ ៗ នៅសហរដ្ឋអាមេរិក និងជួលកម្មករអាមេរិកចំនួនជិត ៥០,០០០ នាក់។

រោងចក្រដំឡើងរថយន្ត BMW ដ៏ធំបំផុត នៅលើពិភពលោក មានទីតាំងស្ថិតនៅទីក្រុង Spartanburg រដ្ឋ South Carolina ។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះ បានប្រកាសកំណត់ត្រាផលិតរថយន្ដថ្មីចំនួនជាង ៤០០,០០០ គ្រឿង ដែលស្មើនឹង ៧០ % នៃចំនួនរថយន្ដ ដែលត្រូវបាននាំចេញ ទៅកាន់ប្រទេសផ្សេងៗ។

ក្រុមហ៊ុន Volkswagen មានរោងចក្រដ៏ធំមួយ នៅទីក្រុង Chattanooga រដ្ឋTennessee ដែលបានផលិតរថយន្តចំនួន ១១២,០០០ គ្រឿងកាលពីឆ្នាំមុន។ ហើយក្រុមហ៊ុន Mercedes បានផលិតរថយន្ដ ៣០០, ០០០ គ្រឿងក្នុងមួយឆ្នាំ នៅទីក្រុង Tuscaloosa រដ្ឋ Alabama ។

យោងតាមសមាគមផលិតរថយន្តរបស់អាល្លឺម៉ង់ បានឱ្យដឹងថា ចំនួនសរុបនៃរថយន្ត ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង់ នៅសហរដ្ឋអាមេរិក បានកើនឡើងពី ១៨០,០០០ គ្រឿង ដល់ ៨០៤,០០០ គ្រឿងចាប់តាំងពីឆ្នាំ ២០១៣ មក។ ចំនួនពាក់កណ្តាលនៃរថយន្ដទាំងនោះ ត្រូវបាននាំចេញទៅកាន់ទីផ្សារនានា រួមទាំងអឺរ៉ុប និងអាស៊ីផងដែរ។

រថយន្ត ដែលដឹកជញ្ជូនពីអ៊ឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវបង់ពន្ធទាបក្នុងអត្រា ២,៥% ។ ទន្ទឹមនឹងនេះ រថយន្តដែលផលិតនៅអាមេរិក ប្រឈមនឹងការបង់ពន្ធចំនួន ១០% នៅពេលរថយន្ដទាំងនោះ ត្រូវបាននាំចេញ ទៅកាន់សហភាពអឺរ៉ុប។

អឺរ៉ុប និយាយថា ខ្លួនមានឆន្ទៈក្នុងការបញ្ចុះតម្លៃពន្ធគយលើយានយន្ត ក្នុងអំឡុងនៃកិច្ចចរចារនាពេលថ្មីៗជាមួយសហរដ្ឋអាមេរិកស្តីពីពន្ធអាករលើដែក និងអាលុយមីញ៉ូម។ អឺរ៉ុបនិយាយថា រដ្ឋបាលរបស់លោក Trump មិនព្រមព្រៀងលើបញ្ហានោះឡើយ។

ក្រុមហ៊ុនផលិតរថយន្ដអាល្លឺម៉ង់ អាចនឹងកាត់បន្ថយការវិនិយោគ នៅសហរដ្ឋអាមេរិក ប្រសិនបើផលិតផលរបស់ខ្លួន ត្រូវបានកំណត់គោលដៅក្នុងការយកពន្ធបន្ថែម។ ហើយសហគមន៍អ៊ឺរ៉ុប នឹងឆ្លើយតបចំពោះអាមេរិកវិញយ៉ាងប្រាកដ តាមរយៈការបង្កើនពន្ធគយលើរថយន្តអាមេរិក។

ក្រុមអ្នកសេដ្ឋនិយាយថា ការផ្ដោតលើពន្ធគយបែបនេះ គឺមានលក្ខណៈមិនត្រឹមត្រូវនោះទេ។ ឧបសគ្គពាណិជ្ជកម្មថ្មី នឹងបង្កើនបញ្ហាធំៗ សម្រាប់ឧស្សាហកម្ម ដែលពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលឆ្លងកាត់ព្រំដែនជាច្រើនប្រទេស ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ money.cnn