CamNews

ក្លឹប PSG ប្រតិកម្មនឹងចម្រៀង១បទ ដោយគម្រាមឲ្យលុបចេញ វីដេអូ បើមិនចឹង ត្រូវប្រឈមមុខនឹងច្បាប់

ព័ត៌មានកីឡា៖​ ក្លឹបកីឡាបាល់ទាត់មហាសេដ្ឋីប្រចាំនៅប្រទេសបារាំង Paris Saint-Germain បានគម្រាម​កំហែងតារា រ៉េប M.I.A. នូវវិធានការតាមផ្លូវច្បាប់ជាមិនខាន ប្រសិនជា តារាស្រីរូបនេះ នៅតែបន្ដរក្សា​​ឈុត វីដេអូចម្រៀងមួយបទដែលមានចំណងជើងថា “Borders.” ដែលបានបង្ហាញ នូវការពាក់អាវ និមិត្ដសញ្ញារបស់ក្លឹប និងអ្នកគាំទ្រក្លឹប ក្នុងក្រុមមនុស្សជនភៀសខ្លួន។

ឈុតខ្លីក្នុងវីដេអូចម្រៀងបទ “Borders.” បានស្ដែងចេញជាលក្ខណៈក្រុមអ្នកភៀសខ្លួនមួយក្រុម ក្រោម​ការសម្ដែងដោយ ក្រុមតន្ដ្រីករ ជនជាតិអង់គ្លេស ដែលដឹកនាំដោយឈ្មោះ Mathangi Arulpragasam ​ហៅក្រៅ M.I.A.​ បានពាក់អាវក្លឹប Paris Saint-Germain បង្ហាញជាមួយនឹង ម្ចាស់ជំនួយផងដែរ គឺ  (Nike and QNB)​។

អ្នកគ្រប់គ្រងទូទៅរបស់ក្លឹប PSG លោក Jean-Claude Blanc ផ្ដល់អនុសាសន៍ប្រាប់ទៅដល់ តារា រ៉េប M.I.A រូបនោះ តាមរយៈ គណៈនេយ្យ Twitter របស់នាង កាលពីខែធ្នូ ដើម្បីបញ្ឈប់នូវការបង្ហាញវីដេអូលក្ខណៈបែបនេះ​តទៅទៀត ពោលឲ្យមានការលុបចោល នូវឈុតដែលមានសម្ដែងជាមួយនឹង​ការពាក់អាវ មាននិមិត្ដសញ្ញារបស់ក្លឹប និងម្ចាស់ជំនួយ ។ ប្រភពដដែលបានបន្ដទៀតថា ក្លឹបមិនមានការសប្បាយចិត្ដនោះទេ ក្រោយពីបានឃើញវីដេអូមួយនោះ ហើយម្យ៉ាងវិញទៀត បើសម្លឹងមើលទៅ ដូច​ជាមិនទំនងទាល់តែសោះ ដែលនាងត្រូវពាក់អាវនិមិត្ដសញ្ញាប្រចាំក្លឹប ទៅថតសម្ដែងនឹងក្រុម ភៀស​ខ្លួន។ លោក Jean-Claude Blanc ចង់ឲ្យមានដំណោះស្រាយមួយយ៉ាងល្អ រវាងក្លឹប PSG នឹងម្ចាស់បទ​ចម្រៀងមួយនោះ ក្រោយមានការប៉ះទង្គិច។

គូសបញ្ជាក់ផងដែរថា ក្លឹប Paris Saint-Germain ធ្លាប់បានបង្កើតកញ្ចប់ជំនួយថវិការដែលមានទឹកប្រាក់ដល់ទៅ ១.១២ លានដុល្លារ​ ទៅឲ្យភ្នាក់ងារ UN និងសមាគមន៍ French non-profit Association ​ដើម្បីជួយសង្គ្រោះដល់ជនអន្ដោប្រវេសន៍ ដែលមានវិបត្ដិកាលពីខែកញ្ញាកន្លងទៅ។

<object width="500" height="300" data="http://www.youtube.com/v/NpttHOHEKMo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/NpttHOHEKMo&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ NBC Sport