ចិន ៖ ប្តីប្រពន្ធ ២ នាក់បានជួបជុំជាមួយនិងកូនស្រីរបស់ពួកគេ បន្ទាប់ពីបែកគ្នាអស់រយៈពេល ២៤ ឆ្នាំកន្លងទៅហើយ ។

លោក Wang Mingqing និងប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Liu Dengying បានស្វែងរក Qifeng នៅពេលដែលនាងបានបាត់ខ្លួននៅអាយុ ៣ ឆ្នាំ កាលពីឆ្នាំ ១៩៩៤ ។

ការស្វែងរកដែលចេះហត់នឿយរបស់គាត់ រហូតធ្វើឲ្យគាត់សម្រេចចិត្តធ្វើជាអ្នករត់តាក់សុីដោយសង្ឃឹមថា ថ្ងៃណាមួយគាត់អាចនឹងជួបកូនស្រី ហើយទទួលនាងត្រលប់មកផ្ទះវិញ ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews

កូនស្រីរបស់គាត់ដែលមានឈ្មោះថា Qifeng បានទាក់ទងមករកលោក នៅដើមឆ្នាំនេះ បន្ទាប់ពីបានឃើញការបង្ហោះនៅតាមអនឡាញ ហើយសម្រក់ទឹកភ្នែកនៅពេលដែលបានជួបជុំជាមួយនិងគ្រួសារ ព្រមទាំងនិយាយថា កូនស្រលាញ់លោកប៉ា ។ រឿងមួយនេះបានធ្វើឲ្យកក្រើកដល់ប្រទេសចិន ចំពោះការជួបជុំដែលបានបែកគ្នាយ៉ាងយូរបែបនេះ ។

លោក Wang Mingqing និងអ្នកស្រី Liu Dengying គឺជាអ្នកលក់ផ្លែឈើ ។ ប៉ុន្តែបុរសជាប្តីក៏មានមុខរបបមួយទៀត ជាអ្នករត់តាក់សុី ដូចដែលបានលើកឡើងខាងលើ ។

ប្តីប្រពន្ធមួយគូនេះបានព្យាយាមស្វែងរកកូនស្រីរបស់ពួកគេ នៅគ្រប់ទីកន្លែង និងយកកម្រៃដែលបានពីការលក់ផ្លែឈើ យកទៅផ្សព្វផ្សាយតាមកាសែត អនឡាញ និងវិធីផ្សេងៗដើម្បីកូនស្រីជាទីស្នេហា ។ សម្រាប់ការព្យាយាមមួយនេះ លោក Wang Mingqing និងអ្នកស្រី Liu Dengying គ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយអាចនឹងរកឃើញកូនស្រី ដើម្បីត្រលប់មកជួបជុំគ្នាវិញ ។

ប្រភពដដែលបន្តទៀតថា គាត់គ្មានរូបថតរបស់កូនស្រីដែលបានបាត់ខ្លួនទៅទេ ប៉ុន្តែលោកបានយកកូនស្រីដែលរស់នៅជាមួយលោករាល់ថ្ងៃដើម្បីតំណាង ព្រោះអ្នកទាំងពីរមានមុខមាត់ដូចគ្នា ។

ការជួបជុំមួយនេះ បានធ្វើឲ្យគ្រួសារមួយដែលមានអារម្មណ៍ថាខ្វះខាតអ្វីម្យ៉ាង បែរមកជាពេញលេញ ឬអាចនិយាយបានថា ប្រៀបដូចជាជីវីតដែលស្លាប់ហើយរស់ឡើងវិញម្តងទៀត ។ ហើយពិភពលោកនេះបានបញ្ជាក់ឲ្យដឹងថា គ្មានអ្វីដែលមិនអាចកើតឡើងទេនៅលើលោកនេះ ដូច្នេះសុំកុំបោះបង់ការព្យាយាម ដើម្បីសម្រេចអ្វីដែលយើងប៉ងប្រាថ្នា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី