CamNews

ជិះកង់មកស្ទាក់ប្លន់ម៉ូតូ បានសម្រេចមួយគ្រឿង នៅសង្កាត់ទឹកថ្លា

ភ្នំពេញ ៖  បុរសម្នាក់ បានឈប់ម៉ូតូបត់ជើងតូច មិនទាន់ហើយផង ត្រូវក្មេងស្ទាវពីរនាក់ ជិះកង់មកស្ទាក់វាយប្លន់ យកម៉ូតូសង់បិចទៅបាត់ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវចូល ទៅកាន់វត្តអង្កត់បុរី ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ច ថា នៅម៉ោងខាងលើ ខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកសង់ប៊ិច ស្លាកលេខភ្នំពេញ 1BS-5012 បានឈប់បត់ជើងតូច តែមិនទាន់រួចផង ស្រាប់តែមានក្មេងស្ទាវពីរនាក់ បានជិះកង់មក ស្ទាក់វាយខ្លួន បន្ទាប់ពីវាយហើយក្មេងស្ទាវទាំងពីរនាក់នោះ បានយកម៉ូតូរបស់ខ្លួន ចេញ​ទៅបាត់ ដោយបន្សល់ ទុកនៅតែកង់ អោយជនរងគ្រោះជិះទៅផ្ទះវិញ ។

ក្រោយកើតហេតុ ជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីស្រាវជ្រាវរកជនល្មើស៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល