ត្រសក់ផ្អរ

មាន ២ប្រការ ដែលស្រ្តីខ្លាចបំផុត ក្នុងជីវិតគឺជាជរាភាព និងស្បែកជ្រីវជ្រួញមុនវ័យ ។ តែបញ្ហា ទាំង២នេះ ពុំ មែនជាករណីដែលយើងពុំអាចកែខៃបាននោះទេ ។ អ្វីដែលសំខាន់បំផុត ស្រ្តី ត្រូវរក្សាសុខភាពឲ្យបានរឹងមាំ និង ធ្វើឲ្យស្បែកស្រស់ថ្លាជានិច្ច ដោយការបរិភោគអាហារ ឲ្យបានគ្រប់គ្រាន់ ជាពិសេសបន្លែ និងផ្លែឈើ តែម្តង ។

ក្រៅពីធ្វើជាអាហារ បន្លែ និងផ្លែឈើ អាចធ្វើជាគ្រឿងសំអាង លើកសម្រស់ខាងក្រៅ ឲ្យរឹតតែ ស្រស់ស្អាតថែម ទៀតផង ។ ការយកបន្លែ និងផ្លែឈើធ្វើជាគ្រឿងសំអាងនេះ គ្មានអ្វីដែលគួរឲ្យស្មុគស្មាញនោះទេ ហើយបើអ្នក ត្រៀមខ្លួនរួចរាល់ហើយ សូមចាប់ផ្តើមជាមួយយើងដូចតទៅៈ

ចាប់ផ្តើមការផលិតគ្រឿងសំអាងថែទាំសុខភាព ដោយប្រើត្រសក់ផ្អរ ដែលជាបន្លែមាន តម្លៃថោក និងងាយស្រួល នៅក្នុងការរកទិញ ។ អ្នកគួរជ្រើសរើស យកត្រសក់ផ្អរចំនួន ៦ផ្លែ លាងទឹកឲ្យស្អាត ហើយកាត់ក្បាលកន្ទុយចេញ ដោយមិនបាច់ចិតសំបកចេញនោះឡើយ ។

បន្ទាប់មកហាន់វាជាចំនិតៗតូចៗ រួចយកទៅកិនឲ្យល្អិត ហើយយកវាមកបិទនៅលើមុខ លើកលែងតែមាត់ និង ប្រឡោះភ្នែក។ អ្នកគួរតែទុកវាចោលចំនួន ២០ ទៅ ២៥នាទី សឹមលាងសំអាតចេញដោយទឹកស្អាត។ វីធីនេះ ប្រើបានល្អប្រសើរ សម្រាប់អ្នកដែលជាំមុខ ស្រាលៗ ឬផ្ទៃមុខខ្មៅដោយសារតែកម្តៅថ្ងៃ ។

អ្នកគួរតែសាកល្បងមើល ព្រោះវាមិនលំបាកអ្វីនោះទេ ហើយប្រសិនបើអ្នកធ្វើវាជាប្រចាំ អ្នកនឹងមានស្បែកមុខ ស្រស់ថ្លា គួរឲ្យគយគន់ជាក់ជាមិនខាន ។

- ចេកអំបូង

ចេកអំបូងក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូប គួរឲ្យចូលចិត្ត វាក៏ជាផ្លែឈើដែល អាចជួយផ្តល់ សំណើមដល់ស្បែកតាមធម្មជាតិ និងជួយធ្វើឲ្យស្បែកស្អាតស្រស់ថ្លាទៀតផង ។

អ្នកត្រូវយកចេកអំបូងមួយផ្លែមកកិនឲ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំសុទ្ធ ២ ស្លាបព្រាបាយ ហើយលាបនៅលើ មុខនឹងក ។ បន្ទាប់មកអ្នកត្រូវទុកវាចោលចំនួន ២០ ទៅ ៣០នាទី ឬទុកឲ្យវាស្ងួតក្រៀមដោយឯកឯង មុននឹង លាងសម្អាតចេញ ដោយទឹកក្តៅឧណ្ណៗ និងបន្តដោយទឹកត្រជាក់តាមក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល