ក្រសួងពាណិជ្ជកម្មស្នើសុំកិច្ចសហប្រតិបត្តិការពីវិស័យឯកជន ដើម្បីចងក្រងបញ្ជីផលិតផលដែលអាចលក់បាន នៅក្នុងសហភាពសេដ្ឋកិច្ច Eurasian ។

បញ្ជីនេះនឹងត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការចរចាពាណិជ្ជកម្មជាមួយ EAEU ដែល ជាសហភាព នយោបាយ សេដ្ឋកិច្ច និង យោធា ដែលត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៥ គឺប្រទេស រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន អាមេនី និង កៀហ្ស៊ីស៊ីស្ថាន។

ថ្លែងក្នុងសិក្ខាសាលា លោក តឹក រ៉េត ការ៉ាង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា កម្ពុជាទទួលបានឋានៈពាណិជ្ជកម្មអាទិភាព នៅក្នុងទីផ្សារ EAEU កាលពីបីឆ្នាំមុន។ លោកស្រីបាននិយាយថាផលិតផលចំនួន ៤៦ អាចចូលទៅក្នុងទីផ្សារ EAEUដោយមិនជាប់កាតព្វកិច្ចពន្ឋ។

លោកស្រីបន្ថែមថា ថ្វីបើកម្ពុជាទទួលបានឯកសិទ្ធិពាណិជ្ជកម្មនេះក៏ដោយ ក៏ការនាំចេញទៅ EAEU នៅតែមានទំហំតូច ដែលភាគច្រើនគឺអង្ករ ត្រីនិងសាច់។

”យើងត្រូវផ្សព្វផ្សាយព័ត៌មាន អំពីស្ថានភាពពាណិជ្ជកម្ម ដែលមានភាពអនុគ្រោះរបស់កម្ពុជា នៅក្នុង EAEU ដើម្បីឱ្យពាណិជ្ជករកាន់តែច្រើនយល់ពីឱកាសនេះ។

EAEU ជាដៃគូរបានស្នើសុំឱ្យយើងដាក់បញ្ចូលនូវបញ្ជីផលិតផលដែលមានសក្តានុពល អាចនាំចេញ និង ចំនួននៃផលិតផលទាំងនោះ។ យើងត្រូវប្រមូលព័ត៌មានទាំងនោះ ពីវិស័យឯកជនមុនពេលយើងអាចជួបចរចាជាមួយ EAEU ។

លោកស្រីបានថ្លែងថា: « EAEU មិនមែនជាទីផ្សារចាស់របស់យើងទេ ប៉ុន្តែវាជាទីផ្សារកំពុងរីកចម្រើន»។ លោកបានបន្ថែមថា ពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃ ៤០០ លានដុល្លារ។

មនុស្សប្រមាណ ១៨៣ លាននាក់រស់នៅក្នុង សហភាពEAEU ដែល GDP ជិត $ ៥ ពាន់ពាន់លាន។

នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជានិង EAEU បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម។ បច្ចុប្បន្នកម្ពុជាកំពុងតែស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហជីពនេះបន្ថែមទៀត ៕

ប្រភព ៖ khmertimes