CamNews

ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង

(រតនគិរី)៖ បុរសឈាមរាវម្នាក់ស្ពាយកាំភ្លើងកែច្នៃមួយដើម ដើរតម្រង់ទៅបាញ់សម្លាប់ស្ត្រីម្នាក់ តែសំណាងល្អជនរង​គ្រោះបានរត់គេចរួចជីវិត ដោយក្ដៅចិត្តខឹងខ្លាំងពេក លុះត្រឡប់មកដល់ផ្ទះវិញ ជនដៃដល់បែរជាបាញ់សម្លាប់ខ្លួនឯងទៅវិញ។ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី នៅចំណុចភូមិ៣ ឃុំត្រពាំងច្រិះ ស្រុកកូនមុំ ខេត្តរតនគិរី។

នគរបាលស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា «ជនដៃដល់មានឈ្មោះ ជឿន សារិន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ក្រោយពីត្រឡប់មកផ្ទះវិញ បានបាញ់ខ្លួន​ឯងចំសៀតផ្កា មួយគ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ តែម្តង ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ស៊ុន ចាន់ធូ អាយុ៣៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើដូចគ្នា បានរងរបួសស្រាល ដោយសារតែខំរត់គេចពីគ្រាប់កាំភ្លើង»។ បន្ទាប់កើតហេតុរួច នគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយបាន​ប្រគល់សពជនដៃដល់ ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យ​តាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី