CamNews

ជាប់​គុក​៥​ថ្ងៃ ព្រោះ​តែ​ចង់​នាំ​យក​ផេះ​សព​មិត្ត​ឆ្លង​ប្រទេស ហើយ​ត្រូវ​ប៉ូលិស​រក​ឃើញ​សារ​ជាតិ​ញៀន

(បរទេស)៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីគាត់នាំយកផេះសពមិត្តរបស់ខ្លួន​ទៅ​កាន់​ប្រទេស​កាណាដា ហើយ​ត្រូវ​បាន​ប៉ូលិស​ពិនិត្យ​ឃើញ​ថា ផេះសពមានផ្ទុកសារជាតិញៀន ។

លោក Russell Laight អាយុ៤១ឆ្នាំបានធ្វើដំណើរពីប្រទេសអង់គ្លេសទៅកាន់កាណាដា ដោយពាំនាំយកទៅជាមួយនូវបំណែក​ផេះ​សព​មិត្ត​របស់​គាត់​ឈ្មោះ Simon Darby ព្រោះមុនពេលស្លាប់ Darby បានស្នើឲ្យមិត្តយកបំណែកសព​ខ្លួន​ទៅ​កាន់ Atlantic ប្រទេស​កាណាដាហើយ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​សារ​អាកាស​ធាតុ​មិនល្អទើបធ្វើឲ្យជើងហោះ ហើរត្រូវបង្វែទិសពី Halifax ទៅកាន់ព្រលានយន្តហោះអន្តរជាតិ St. John នៅ Newfoundland ហើយមន្ត្រីនៅទីនោះចាប់អារម្មណ៍ថង់ផេះដែល Laight មិនបានបញ្ជាក់ឲ្យគេដឹងមុន ទើបមានការពិនិត្យមើលផេះសព ទីបំផុតអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺពួកគេបានធ្វើតេស្តរកឃើញថា មានសារជាតិញៀនក្នុងនោះ បណ្តាលឲ្យ Laight ត្រូវប៉ូលិសឃាត់ខ្លួនតែម្តង ។

លោក Laight ត្រូវបញ្ជូនទៅឃុំខ្លួនអស់រយៈពេល៥ថ្ងៃ ក្រោយមកប្រពន្ធរបស់សពដែលបានដឹងដំណឹងនេះ ធ្វើឲ្យនាងតក់ស្លុតយ៉ាង​ខ្លាំង និង​បាន​ផ្ញើ​លិខិត​មរណភាព​របស់​ប្តីទៅ​ឲ្យ​ប៉ូលិសកាណាដាមើល ហើយក៏បញ្ជាក់ដែរថា ប្តីនាងធ្លាប់ញៀនមុនពេលដែលគាត់ស្លាប់ដោយជំងឺមហារីក ។

មេធាវីរបស់លោក Laight បានស្នើសុំឲ្យពិនិត្យផេះសពឡើងវិញ ហើយក៏ដឹងថាតាមពិតទៅពុំមានសារជាតិញៀនអ្វីឡើយ ក្រោយ​មក​ទើប Laight ត្រូវ​បាន​គេ​ដោះ​លែង ហើយ​គាត់​រង់ចាំ២ថ្ងៃទៀត ទម្រាំបានផេះសពមិត្តត្រឡប់ទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី