ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី អង់គ្លេស លោក David Cameron ត្រូវបានគេរំពឹងទុកថា នឹង ធ្វើសេចក្តីប្រកាស នៅពេលខាងមុខនេះ ពាក់ព័ន្ធ នឹង ការ បង្កើនតួរលេខ នៃការទទួលយកជន ភៀសខ្លួន អនុញ្ញាតអោយចូលទឹកដី ប្រទេស អង់គ្លេស ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា តួលេខនៃការ ទទួល យកជនភៀសខ្លួនបន្ថែមទៀត ត្រូវបានគេរំពឹងទុកថា ជនភៀសខ្លួនទាំងនោះ នឹងមានវត្តមាន មក ពីជុំរុំជនភៀសខ្លួន អង្គការ សហប្រជាជាតិ ជាប់ព្រំប្រទល់ដែន ស៊ីរី មិនមែន ទទួលយកជនភៀសខ្លួន ដេលកំពុងតែមានវត្ត មានស្រាប់ នៅក្នុងទឹកដី តំបន់អឺរ៉ុប នោះទេ ។ ពុំទាន់មានការគូសបញ្ជាក់ ពីការទទួលយកជន ភៀសខ្លួន តួរលេខផ្លូវការនៅឡើយទេ ប៉ុន្តែ នាយករដ្ឋមន្រ្តី អង់គ្លេស លោក Cameron ពេលមុន នេះបានលើកឡើងអោយដឹងថា ចក្រភពអង់គ្លេស នឹងបន្តទទួល តួរលេខជនភៀសខ្លួនរាប់ពាន់ នាក់ បន្ថែមទៀត។ គួរបញ្ជាក់ថា សេចក្តីប្រកាសមួយនេះ ត្រូវបាន ធ្វើ ឡើងនៅក្នុងប្រទេស អេ ស្ប៉ាញ ក្រោយពីជួបប្រជុំជាមួយនឹងកំពូលមេដឹកនាំ ពិភពលោកឯទៀត ពិភាក្សា ទៅលើប្រធាន បទក្តៅដែលកំពុងតែប្រឈម វិបត្តិ ជនអន្តោប្រវេសន៍ តំបន់អឺរ៉ុប ពោល លោក Cameron បាន ជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំកំពូល មកពីប្រទេស ព័រទុយហ្គាល់ និង អេស្ប៉ាញ ពិភាក្សាទៅ លើនិន្នាការ នៃកំណែទម្រង់ តំបន់អឺរ៉ុប ដែលកំពុងតែ មាន បញ្ហាប្រឈមខ្លាំង ជាមួយនឺង ស្រ មោលអន្ធកាល វិបត្តិមនុស្សជាតិ ជនភៀសខ្លួន ។

គួររំឮកថា ពាក់ព័ន្ធទៅនឹងវិបត្តិមនុស្សជាតិ ជនភៀស ខ្លួនមួយនេះ ចាប់ តាំង ពីថ្ងៃព្រហស្បត្តិ ម្សិលមិញនេះ សហគមន៍តំបន់អឺរ៉ុប រងនូវ សម្ពាធជាខ្លាំង ថាប្រកាន់ ខ្ជាប់ នូវគោលនយោបាយ អមនុស្សធម៌ ទទួលយកជនភៀសខ្លួន បន្ទាប់ពីមានករណីស្លាប់ ក្មេងតូច វ័យទើបតែ ៣ ឆ្នាំ សព អណ្តែតដល់ច្រាំងសមុទ្រ ប្រទេស ទួរគី ក្រោយពីទូកចំណាកស្រុកតូចមួយរបស់គេបានក្រឡាប់ លិចនៅលើផ្ទៃសាគរ ៕

- អាន ៖ "មិនចង់ទេ តែជាគ្រោះកាច គេរបូតពីដៃខ្ញុំ" ដំណើររឿង រន្ធត់ សព ក្មេងតូច វ័យ ៣ឆ្នាំ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី