នៅសហរដ្ឋអាមេរិក ជំងឺបេះដូងគឺជាឃាតករលេខ១ ដែលសម្លាប់មនុស្សទាំងបុរស និងស្រ្ដី។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ជាញឹកញយមនុស្សនៅតែមិនដឹងខ្លួនថា ពួកគេកំពុងតែប្រឈមខ្ពស់នឹងបញ្ហាជំងឺបេះដូងឡើយ។ ជំងឺបេះដូងមានជាអាទិ៍ដូចជា អាការៈមួយចំនួន ដែលជះឥទ្ធិពលទៅលើបេះដូង និងសរសៃឈាមនៅក្នុងបេះដូង។ ប្រភេទជំងឺបេះដូង ដែលតែងតែកើតមានជាញឹកញាប់បំផុត គឺជំងឺស្ទះសរសៃឈាមបេះដូង ជំងឺស្ទះសរសៃឈាមបេះដូងនេះបង្កឱ្យត្បៀត និងស្ទះសរសៃឈាម ដែលផ្គត់ផ្គង់ឈាមទៅកាន់បេះដូងតែម្ដង។ អាការៈត្បៀត និងស្ទះសរសៃឈាមបេះដូងនេះកើតឡើងសន្សឹមៗរយៈពេលយូរ និងជាហេតុផលចំបងធ្វើឱ្យមនុស្សគាំងបេះដូង។ គ្រោះថ្នាក់នៃជំងឺបេះដូងរបស់បុរសចាប់ផ្ដើមកើនឡើងខ្ពស់ នៅពេលពួកគាត់ឈានដល់អាយុ ៤៥ឆ្នាំ។ លោកអ្នកអាចកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺបេះដូង ដោយអនុវត្ដជំហានដូចខាងក្រោមនេះ៖

កុំពិសាបារី ឬប្រើប្រាស់ផលិតផលថ្នាំជក់ដទៃទៀត។ ប្រសិនបើអ្នកជក់ សូមស្វែងរកជំនួយដើម្បីបញ្ឈប់។

សូមធ្វើការត្រួតពិនិត្យសម្ពាធឈាមរបស់អ្នក យ៉ាងហោចណាស់ឱ្យបានម្ដងក្នុងរយៈពេលពីរឆ្នាំ។ ប្រសិនបើសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ សូមអនុវត្ដតាមអនុសាសន៍របស់វេជ្ជបណ្ឌិតស្ដីពីវិធីកាត់បន្ថយកម្រិតសម្ពាធឈាម និងរក្សាវាឱ្យស្ថិតនៅក្នុងការគ្រប់គ្រង។

ធ្វើការសាកសួរវេជ្ជបណ្ឌិតរបស់អ្នក ថាតើអ្នកចាំបាច់ត្រូវធ្វើតេស្ដកម្រិតកូឡេស្ដេរ៉ូល និងកម្រិតទ្រីគ្លីសេរីត(triglyceride) ឬយ៉ាងណា។

រក្សាទម្ងន់របស់អ្នកឱ្យស្ថិតនៅក្នុងកម្រិតល្អសម្រាប់សុខភាព និងសិក្សាស្វែងយល់ពីកម្រិត BMI នៃរាងកាយ(Body Mass Index) របស់អ្នក។

ទទួលទានរបបអាហារល្អសម្រាប់សុខភាពបេះដូង។ សូមទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ព្រមទាំងប្រភេទអាហារសម្បូរជាតិសរសៃ Fiber ខ្ពស់។ កំណត់ប្រភេទអាហារ ដែលសម្បូរខ្លាញ់ឆ្អែត ខ្លាញ់ផ្ទុកអ៊ីដ្រូសែនទាប និងផ្ទុកជាតិសូដ្យូមខ្ពស់។

កំណត់ការប្រើប្រាស់ជាតិអាកុល។ ចៀសវាងការទទួលទានជាតិអាកុលច្រើន ដែលបង្កឱ្យឡើងសម្ពាធឈាមខ្ពស់។

ធ្វើសកម្មភាពរាងកាយឱ្យទៅជាទម្លាប់ និងសិក្សាស្វែងយល់បន្ថែមអំពីកម្រិត និងប្រភេទនៃសកម្មភាព ដែលអាចជំនួយដល់រាងកាយរបស់អ្នក។

គ្រប់គ្រងជំងឺទឹកនោមផ្អែម ប្រសិនបើអ្នកកំពុងតែមានវា។ សូមឱ្យប្រាកដថាអ្នកបានធ្វើតាម ការណែនាំរបស់វេជ្ជបណ្ឌិតចំពោះការប្រើប្រាស់ថ្នាំ និងការផ្លាស់ប្ដូររបៀបរស់នៅ។

ប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការពិសាថ្នាំ Aspirin។ ក្រុមអ្នកជំនាញទទួលបន្ទុកផ្ដល់សេវាបង្ការជាមុនសហរដ្ឋអាមេរិក(U.S. Preventive Services Task Force)បានផ្ដល់អនុសាសន៍ថា បុរសដែលមានអាយុ ៤៥ឆ្នាំ ដល់៧៩ឆ្នាំទទួលទានថ្នាំ Aspirin ដើម្បីកាត់បន្ថយគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង ខណៈពេលអត្ថប្រយោជន៍នោះអាចបង្កគ្រោះថ្នាក់ ធ្វើឱ្យហូរឈាមក្រពះពោះវៀន។ ដូច្នេះសូមពិភាក្សាអំពីគ្រោះថ្នាក់ ទាំងជំងឺស្ទះសរសៃឈាមបេះដូង ទាំងការហូរឈាមក្រពះ និងពោះវៀនជាមួយវេជ្ជបណ្ឌិតរបស់អ្នក៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ men health