(កំពត)៖ បុរសម្នាក់ព្រោះតែគ្មានលុយសងបំណុលអង្គការ បានសម្រេចចិត្តចងកបញ្ចប់ជីវិតរបស់ខ្លួន លើដើមអម្ពិល នៅចំណុចដាស់ ស្គ ស្ថិតក្នុងភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ នាម៉ោង ៦ល្ងាចថ្ងែទី២ ខែមករា ឆ្នាំ២០១៦។

មន្ត្រីនគរបាលស្រុកទឹកឈូ បានដកស្រង់សម្តីសាច់ញាតិជនរងគ្រោះមកបញ្ជាក់ថា ជនរងគ្រោះ បានខ្ចីលុយអង្គការជាច្រើនអង្គការ ដើម្បីដោះស្រាយបញ្ហានានា។ បន្ទាប់ពីខ្ចីហើយគ្មានលទ្ធភាពដោះបំណុល ព្រមទាំងត្រូវក្រុមគ្រួសារស្តីបន្ទោសទៀតនោះ បុរសរូបនោះ ក៏សម្រេចចិត្តជិះម៉ូតូចេញពីផ្ទះទៅចងកលើដើមអម្ពិលធ្វើអត្តឃាតតែម្តង។

ជនរងគ្រោះ ឈ្មោះ ឡាង សាវុន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី