CamNews

នាយ ពែកមី បោះ​ទុន​ផលិត​រឿង​ដោយ​ខ្លួន​ឯង ក្រោមដំ​បូល​របស់​ផលិត​កម្ម Red Picture

(ភ្នំពេញ)៖ តារាកំប្លែងល្បីឈ្មោះប្រចាំក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យ ទាំងការសម្ដែងកំប្លែង សម្ដែងភាពយន្ត និងច្រៀងក្នុងផលិតកម្មថោន រួចមក នៅពេលនេះ នាយពែកមី បានសម្រេចចិត្តចាយលុយ បោះទុនដើម្បីផលិតរឿងដុំខ្នាតធំដោយខ្លួនឯង ប៉ុន្តែស្ថិតនៅក្រោមដំបូលរបស់ផលិតកម្ម Red Picture ដែលបានលោក ឌៀប សុវណ្ណដារ៉ា ជាចាងហ្វាងផលិតកម្ម។

តារាកំប្លែងនាយ ពែកមី និងផលិតកម្ម Red Picture ​បានរួមគ្នាបញ្ចេញស្នាដៃថ្មី នៃការផលិតខ្សែភាយន្តខ្មែរ ចំនួនពីររឿងព្រមគ្នាតែម្ដង ​ដែលបានធ្វើពិធីក្រុងពាលី
នាព្រឹកថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅឯគេហដ្ឋានរបស់ នាយពែកមី​ផ្ទាល់។ ជាការពិត ផលិតកម្ម Red Picture ត្រូវបានមហាជនដឹងឮគ្រប់ៗគ្នាថា ធ្លាប់មានឈ្មោះល្បីល្បាញ តាមរយៈរឿង «ទង់ព្រលឹង» និងរឿង«ភូមិអត់មនុស្ស» ប៉ុន្តែពេលនេះ ផលិតកម្ម បានសម្រេចចេញថតពីររឿងព្រមគ្នា តែម្ដង ដោយរឿងរបស់នាយ ពែកមី មានចំណងជើងថា «អាតួកូនឪ» ​និងរឿង«ផ្ទះសរសរកណ្ដាល» ​ជារឿង​របស់ផលិតកម្ម Red Picture។

តារាកំប្លែង នាយពែកមី បានថ្លែងឲ្យដឹង ក្នុងពិធីក្រុងពាលីថា ដោយសារលោកមានទំនាក់ទំនងល្អ ជាមួយនឹងចាងហ្វាងផលិតកម្ម RED Picture លោក ឌៀប សុវណ្ណដារ៉ា ទើបលោកសម្រេចចិត្ត ចាប់ផ្តើមផលិតខ្សែភាពយន្តនេះឡើង ដើម្បីប្រកួតប្រជែងទីផ្សារភាពយន្ត​ ខណៈដែលនេះ ជាជំហានដំបូង ក្នុងការចាយលុយផលិតខ្លួនឯង ជ្រកក្រោមស្លាករបស់ផលិតកម្ម Red Picture ។ យ៉ាងណាមិញ មូលហេតុដែលលោក សុខចិត្តធ្វើររឿងជាមួយនឹងផលិតកម្ម Red Picture មិនផ្ដាច់ធ្វើតែម្នាក់ឯង ដោយសារតែលោកមមាញឹក​ នឹងការងារជាច្រើនពេក មិនមានពេលគ្រប់គ្រាន់ ក្នុងការបើកដំណើរការផលិតកម្ម​ដោយខ្លួនឯង ហើយវាក៏ត្រូវការទាំង​ពេលវេលា ថវិកា ពិសេសធនធានមនុស្ស សម្រាប់បំពេញការងារផងដែរ។

តារាកំប្លែងកំពុងមានទីផ្សារខ្ពស់រូបនេះ បញ្ជាក់បន្ថែម​ទៀតថា អ្វីដែលពិសេសនោះ គឺការលើកយកកូនប្រុសរបស់ខ្លួន មកសម្តែងខ្សែភាពយន្តនេះ ព្រោះលោកបានដឹងពីសមត្ថភាពកូនប្រុស ដែលអាចសម្តែងបាន ហើយបើកូនលោកអាចសម្តែងបាន ដូចក្តីរំពឹងទុកមែននោះ ខ្សែភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។​ កូនប្រុសលោកមានឈ្មោះ រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ អាយុ៤ឆ្នាំ ហើយធ្លាប់ចូលរួមសម្តែង ខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្ម ​Red Picture លើកបំបូងគឺរឿង«សង្សាខ្ញុំក្រមុំកូនមួយ» ដែលទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។ ក្រៅពីកូនប្រុស​ ក្នុងខ្សែភាបយន្តនេះ​ក៏មានកូនស្រីលោកម្នាក់ ចូលរួមសម្តែង ផងដែរ។

ដោយឡែក លោក ឌៀប សុវណ្ណដារ៉ា ចាងហ្វាងផលិតកម្ម Red Picture បាននិយាយថា កន្លងមកទំនាក់ទំនងរវាង​លោក និងនាយពែក មីគឺមានការជិតស្និទ្ធ ដូចបងប្អូន ហើយនាយពែកមី ក៏បានជួយថតខ្សែភាពយន្ត ឲ្យផលិតកម្មលោក ដោយមិនគិតកម្រៃដែរ ទើបពេលនេះលោកមានក្រុមការងារ ដែលអាចជួយ នាយ​ពែកមី ដែលចង់ផលិត​ខ្សែភាពយន្តបាន ទើបលោកជួយជាការតបស្នង។ ផលិតកម្មនឹងជួយរ៉ាប់រង ផ្នែកបច្ចេកទេស ខណៈដែលនាយពែកមីត្រូវចំណាយ លើតួស្តែង និងកម្រៃពលកម្ម។

លោក ឌៀប សុវណ្ណដារ៉ា បានបញ្ជាក់បន្តថា ខ្សែភាពយន្តទាំងពីរអាចនឹង ត្រូវការពេលផលិតប្រមាណ៤ខែ ហើយខ្សែភាពយន្តរបស់នាយពែកមី អាចនឹងចេញចាក់បញ្ចាំង មុននៅអំឡុងខែកុម្ភៈឆ្នាំ២០១៧។ ខ្សែភាពយន្តទាំងពីរនេះ នឹងត្រូវចេញថតដំណាលគ្នា ដោយគ្រាន់រឿង«អាតួកូនឪ»ជារឿងនិពន្ធ​ ដឹកនាំរឿង និងចំណាយការផលិត ដោយនាយពែកមីផ្ទាល់ និងរឿង «ផ្ទះសរសរកណ្តាល»ដែលជារឿងខ្មោច បែបកំប្លែងនោះ ជារឿងរបស់ផលិតកម្មជា អ្នករ៉ាប់រងដឹកនាំ និងចំណាយទាំងស្រុង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី