សម្រាប់អ្នកដែលជឿថា មានមនុស្សភពផ្កាយ និង UFO នោះ ទីក្រុង Roswell អាមេរិក ត្រូវបាន
ចាត់ទុកថាជា “តំបន់ព្រះ”។

ឱ្យតែដល់ខែកក្កដា រៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ បានមកកាន់ក្រុង Roswell រដ្ឋ New Mexico
របស់អាមេរិក ដើម្បីចូលរួមពិធីបុណ្យ UFO ប្រចាំឆ្នាំ ជាខួបនៃថ្ងៃដែលរដ្ឋាភិបាលអាមេរិក “បិទបាំង”
ការពិត ស្ដីអំពីថាសហោះរបស់មនុស្សភពផ្កាយនៅទីនេះ កាលពីរដូវក្ដៅ ឆ្នាំ ១៩៤៧។

ទំព័រ Al Jazeera ចេញផ្សាយថា ក្នុងអំឡុងពិធីបុណ្យ ទីក្រុងដ៏ស្ងប់ស្ងាត់នេះ បែរប្រែក្លាយទៅជា
អធិកអធមខុសពីធម្មតា ដោយមានការប្រកួតសម្លៀកបំពាក់ ភ្លើងពណ៌ និងមានតូបលក់វត្ថុអនុស្សា
វរីយ៍ដែលទាក់ទឹននឹងមនុស្សភពផ្កាយ។

នៅ Roswell អ្វីៗទាំងអស់ សុទ្ធតែមានរូបរាងរបស់មនុស្សភពផ្កាយ តាំងពីបង្គោលភ្លើងរហូតដល់
ហាងកាហ្វេ។ល។ Roswell ក៏មានសារមន្ទីរមួយ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ UFO អន្តរជាតិ។

ព្រឹត្តិការណ៍ ឆ្នាំ ១៩៤៧

មនុស្សស្ទើរតែទាំងអស់នៅក្នុងតំបន់ Roswell សុទ្ធសឹងតែជឿទៅលើរឿងរ៉ាវដែលនិយាយថា កាល
ពីឆ្នាំ ១៩៤៧ មានបុរសម្នាក់ ឈ្មោះ Mack Brazel បានប្រទះឃើញនូវបំណែកដែកដ៏ចម្លែកក្នុង
កសិដ្ឋានរបស់ខ្លួន ហើយគាត់ក៏បានយកវាទៅឱ្យកងទ័ពដែលនៅក្បែរនោះ។

ពិធីបុណ្យ UFO ប្រចាំឆ្នាំ នៅ Roswell

នៅទីនេះ មន្ដ្រីកងទ័ពអាកាសម្នាក់បានចេញសេចក្ដីប្រកាសមួយ អះអាងថា “ថាសហោះ” មួយត្រូវ
បានរកឃើញនៅទីនេះ។ នៅថ្ងៃទី ៨កក្កដា ឆ្នាំ ១៩៤៧ ទំព័រ Roswell Daily Record បានចេញ
ផ្សាយនូវអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ៖ “ព្រលានយន្តហោះ Roswell រកឃើញថាសហោះ
នៅក្នុងកសិដ្ឋានមួយក្នុងតំបន់”។ ចាប់តាំងពីពេលនោះមក រឿងរ៉ាវនេះ ត្រូវបាននិយាយពីមាត់
មួយទៅមាត់មួយ និងសាយភាយពេញអាមេរិក។

បើទោះរឿងរ៉ាវខាងលើ បានស្ងប់ស្ងាត់ ក្រោយពីកងទ័ពអាកាសអាមេរិក ចេញសេចក្ដីប្រកាស
អះអាងថា វាគ្រាន់តែជាបំណែករបស់បាល់ឡុងហោះតែប៉ុណ្ណោះ ប៉ុន្តែ ហេតុការណ៍ខាងលើ បាន
កក្រើកឡើងវិញ អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលវាត្រូវបានបំប៉ោងដោយ “ក្រុមអ្នកស្រាវជ្រាវ
ថាសហោះ”។ ពួកគេលើកឡើងថា ការដែលកងទ័ពអាកាសរបស់អាមេរិក និយាយថា វាជាបំណែក
នៃបាល់ឡុងហោះ គឺជារឿងប្រឌិត ដើម្បីបិទបាំងការពិត។ ក្រុមនេះថែមទាំងអះអាងថា រដ្ឋាភិបាល
អាមេរិកបានរកឃើញសាកសពរបស់មនុស្សភពផ្កាយ។

ពិធីបុណ្យ UFO ប្រចាំឆ្នាំ នៅ Roswell

រឿងរ៉ាវ UFO ដែលបានកក្រើកនៅអាមេរិក

ក្រោយព្រឹត្តិការណ៍ Roswell រឿងរ៉ាវ UFO បានផ្ទុះឡើងខ្លាំងក្លា នៅអាមេរិក បន្ទាប់ពីអ្នកបើកយន្ដ
ហោះ Kenneth Arnold បាននិយាយថា ខ្លួនបានឃើញថាសហោះចំនួន ៩លើក នៅក្បែរ Mount
Rainier រដ្ឋ Washington កាលពីឆ្នាំ ១៩៤៧។ លោក Kenneth Arnold ប្រាប់ថា UFO នេះ មានរូប
រាងដូចទៅនឹងថាសដែលគេគប់លើផ្ទៃទឹក។

ក្រោយមក មានសារព័ត៌មានជាច្រើនបានចេញផ្សាយថា “អ្នកបើកយន្ដហោះរដ្ឋ Idaho ប្រទះឃើញ
ថាសហោះ”។

បន្ទាប់មកទៀតរដ្ឋាភិបាលអាមេរិក កងទ័ពអាកាស និងទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ក៏បាន
ចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើអ្វីដែលទាក់ទឹននឹងថាសហោះ។ លោក Robert Bartholomew
ដែលជាអ្នកសង្គមវិទ្យាម្នាក់ថ្លែងថា “ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា ថាសហោះ មិនមាននៅលើ
លោកនោះទេ។ ប៉ុន្តែ មានមនុស្សជាច្រើន បានប្រកាសថា ខ្លួនធា្លប់បានឃើញថាសហោះ”។

ភោជនីយដ្ឋានមួយដែលមានរូបរាងដូចថាសហោះ នៅ Roswell

ការស្ទង់មតិជាច្រើនត្រូវបានធ្វើឡើង ចាប់ពីឆ្នាំ ១៩៥០ បង្ហាញថា ប្រជាជនអាមេរិក ជឿជាក់ថា មាន
មនុស្សភពផ្កាយពិតមែន។ ការស្ទង់មតិ កាលពីឆ្នាំ ២០១៣ របស់ទីភ្នាក់ងារសារព័ត៌មាន Huffington
Post និងអង្គការ YouGov ក៏បានបង្ហាញថា ពាក់កណ្ដាលនៃជនជាតិអាមេរិក ជឿជាក់ថា UFO ធ្លាប់
ចុះមកកាន់ផែនដី។

ប្រែសម្រួល ៖ បុត្រា