CamNews

ភរិយា​ដើម លោក លាន អា​ព្រីល​គី​នីន ទៅ​រក​រឿង​ជេរ​បញ្ចោរ​ប្រពន្ធ​ចុង ផ្អើល​អស់​អ្នក​នៅ​បឹង​សា​ឡាង

(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលអ្នករស់នៅជិតខាងផ្ទះប្រពន្ធចុង របស់អតីតពិធីករ លោក លាន អាព្រីលគីនីន បានឃើញប្រពន្ធដើម របស់លោក ដឹកដៃកូនប្រុសម្នាក់ ទៅរករឿងប្រពន្ធចុង ដល់ផ្ទះបង្កឲ្យផ្ទុះជាជម្លោះបែកអូរហូរជាស្ទឹង ទម្រាំតែសមត្ថកិច្ចមកដល់ ដើម្បីសម្របសម្រួល ហៅពួកគេទាំងអស់គ្នា ទៅកាន់សង្កាត់បឹងសាឡាង ដើម្បីដោះស្រាយគ្នា។

​ហេតុការណ៍នេះ បានកើតឡើងនា ម៉ោងប្រមាណ​២​៖​២០​នាទី ​រសៀល​ថ្ងៃទី​១៥ ខែឧសភា នៅផ្ទះ​ជួល​លេខ​១៨ ជាន់​ទី​១ ផ្លូវ​លេខ​២៦១ ស្ថិតនៅ​ក្រុមទី​១៣ ភូមិ​ទី​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ បង្កឲ្យផ្អើលអស់អ្នកជិតខាង បន្ទាប់ពីពួកគេឮសូរសម្លេង ជេរបញ្ចោគ្នា​ខ្លាំងៗ ពីសំណាក់ភាគីប្រពន្ធដើម និងប្រពន្ធចុង ខណៈដែលលោក លាន អាព្រីលគីនីន បានត្រឹមតែទទូចអង្វរ កុំឲ្យភរិយាបណ្ដូលចិត្តទាំងពីរ កុំឲ្យឈ្លោះគ្នា ព្រោះលោកមិនចង់បាត់បង់នរណាម្នាក់ ពីដើមទ្រូងឡើយ។ ​

​ទោះបីជា​យ៉ាងណា​​ ​ការ​ឈ្លោះ​ដណ្តើម​ប្តី​គ្នា​​ ​ផ្អើលគេផ្អើលឯង លែងគិតពីការអៀនខ្មាសនេះ ពុំ​បង្ក​​​ទៅជា​អំពើ ហិង្សា​បណ្តាលឲ្យមាន​អ្នករងរបួស​ឡើយ ប៉ុន្តែ​បានធ្វើ​ឲ្យមាន ការភ្ញាក់ផ្អើល​ដល់ ប៉ូលិស​ចុះទៅ​ណែនាំ ឲ្យទៅ​ជួបគ្នា​ដោះស្រាយ​នៅ​សាលាសង្កាត់​ ខណៈដែលប្រពន្ធរបស់លោក ​លាន អាព្រីលគីនីន ទាំងពីរនាក់នោះ​​មិនត្រូវ​បាន​ស្គាល់ឈ្មោះ នោះទេ។

​ជុំវិញជម្លោះដណ្ដើមប្ដីគ្នា ពីសំណាក់ប្រពន្ធទាំងពីររបស់លោក លាន អាព្រីលគីនីន ប្រៀបបីដូចជារឿងភាគថៃ នៅពេលនេះ Khmertalking មិនទាន់អាចទាក់ទង លោក លាន អាព្រីលគីនីន ដើម្បីបំភ្លីបានទេ នៅថ្ងៃនេះ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក លាន អាព្រីលគីនីន មានប្រពន្ធលួចលាក់ ហើយត្រូវប្រពន្ធ​ដើម​មកតាមរករឿង ឈ្លោះជេរបញ្ចោ នាងជាប្រពន្ធចុង ខណៈដែលកាល​​ពីប្រមាណ​ជា១ឆ្នាំមុន ក៏គេនាំចាំបានថា ធ្លាប់កើតរឿងបែបនេះ​ម្ដងមកហើយដែរ ខណៈដែលប្រពន្ធរបស់​លោក លាន អាព្រីលគីនីន ​បានទៅរករឿង​ឈ្លោះ​ប្រកែកគ្នា​ ​យ៉ាង​តឹងសរសៃក នៅបឹងសាឡាង​នេះដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង