ការវាយប្រការទៅលើស្ថានកុងស៊ុលអាមេរិកនៅ Libya ដែលបានបណ្ដាលអោយឯកអគ្គរដ្ឋ
ទូតអាមេរិក លោក Stevens បាត់បង់ជីវិត មិនទាន់បានស្ងប់ស្ងាត់ផង ក្រុងវ៉ាស៊ិងតោន ក៏
ត្រូវប្រឈមនឹងការវាយប្រហារផ្សេងៗទៀត មកលើស្ថាប័នការបរទេសរបស់ខ្លួន នៅប្រទេស
Egypt, Yemen, Morocco, Sudan, Bangladesh និង Tunisia។

បាតុកម្មវាយបំផ្លាញស្ថានទូតអាមេរិក នៅ Yemen

មនុស្សរាប់សិបនាក់ បានស្លាប់ និងរងរបួស គឺជាលទ្ធផលនៃការប៉ះទង្គិចគ្នារវាងនគរបាល
ជាមួយនិងក្រុមបាតុករ នៅ Yemen ក្នុងហេតុការណ៍ប្រឆាំងស្ថានទូតអាមេរិកនៅក្នុងក្រុង
Sana’a។ ដូចទៅនឹងហេតុការណ៍ក្នុងប្រទេស Egypt និង Libya អ្នកកាន់សាសនាអ៊ីស្លាម
មានការខឹងសម្បារយ៉ាងខ្លាំង និងបានវាយប្រហារទៅលើទីតាំងការទូតអាមរិក ដើម្បីធ្វើការ
ប្រឆាំងចំពោះខ្សែភាពយន្ដមួយដឹកនាំរឿងដោយអ្នកស្រុក California ដែលមាននិយាយ
អាក្រក់ចំពោះអាចារ្យ Mohammed នៃសាសនាអ៊ីស្លាម។

មុននេះ មនុស្សប្រហែលជាង ២០០នាក់បានរងរបួស នៅពេលនគរបាល Egypt បានបង្ក្រាប
លើក្រុមបាតុករ ដែលវាយប្រហារដោយដុំថ្មទៅលើស្ថានទូតអាមេរិក នៅក្រុង Cairo។ ជា
មួយគ្នានេះដែរ ការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកនៅ Benghazi របស់ Libya
ក៏បានធ្វើអោយឯកអគ្គរដ្ឋទូតអាមេរិកលោក Christopher Stevens រួមជាមួយនឹងបុគ្គលិក
៣នាក់ផ្សេងទៀតបានបាត់បង់ជីវិត។

បាតុកម្មវាយបំផ្លាញស្ថានទូតអាមេរិក នៅ Egypt

បាតុកម្មនានាក៏បាន និងកំពុងកើតឡើងនៅមុខស្ថានកុងស៊ុល តំណាងរបស់អាមេរិក នៅ
Morocco, Sudan, Tunisua និង Bangladesh ខណៈដែលជនជាតិអ៊ីរ៉ង់ប្រមាណជា ៥០០
នាក់ បានព្យាយាមប្រមូលផ្កុំគ្នានៅមុខស្ថានទូត Switzerland ស្ថាប័នការពារផលប្រយោជន៍
អាមេរិក នៅ Tehran ។ ចំណែកនៅអ៊ីរ៉ាក ក្រុមអ្នកកាន់សាសន៍អ៊ីស្លាមបានបន្ដធ្វើដង្ហែរក្បួន
នៅតាមដងផ្លូវក្នុងក្រុង Baghdad និងដុតទង់ជាតិអាមេរិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT