CamNews

សម្តេចតេជោ បន្តអំពាវនាវឲ្យម្ចាស់ រថយន្តឈ្នួលកុំដំឡើងថ្លៃ ហួសហេតុ

ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តអំពាវនាវទៅដល់ម្ចាស់រថយន្ត ឈ្នួលទាំងអស់កុំឲ្យដំឡើងថ្លៃ «ថ្លៃហួសហេតុពេក» ក្នុងពេលអ្នកដំណើរសម្រុកចូលមករាជធានីភ្នំពេញវិញ នៅ ក្រោយថ្ងៃបុណ្យភ្ជបិណ្ឌ។

តាមរយៈវីដេអូផ្ញើក្តីនឹករលឹកប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរពីទីក្រុងម៉ាកាវ ប្រទេសចិន ទីដែលកំពុងចូល រួមវេទិកា និងសន្និសីទផ្សេងៗនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា « ខ្ញុំព្រះករុណា ខ្ញុំ ក៏នៅអំពាវនាវដល់ អ្នកប្រើប្រាស់ឡានឈ្នួលទាំងឡាយ មេត្តាកុំដំឡើងថ្លៃ ដែលហួសហេតុពេក ដំឡើងថ្លៃរួចមកហើយ តែសុំកុំដំ ឡើងថ្លៃបន្ថែមទៀត នៅពេលប្រជាពលរដ្ឋសម្រុកចូលមករាជធានីភ្នំពេញវិញ ដែលក្នុងនោះមានកម្មករ កម្មការិនី សិស្ស-និស្សិតជាដើម»។

នៅមុនពេលពិធីបុណ្យភ្ជំបិណ្ឌឈានចូលមកដល់ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់រថយន្ត ឈ្នួលទាំងអស់ កុំឲ្យឡើងថ្លៃឈ្នួលក្នុងឱកាស ដែលកម្មករ កម្មការិនី សិស្ស-និស្សិតសម្រុកទៅកាន់ស្រុក កំណើតផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល