ព័ត៌មានកីឡាករ ៖ រូបភាពមួយសន្លឹកដែល តារា Barcelona បានបង្ហាញឡើង ខណៈមានវត្ដមានជាមួយ បុរសដែលមានកំពស់ខ្ពស់លំដាប់លេខ ២ នៅអឺរ៉ុប បង្កឡើងជាការងឿងឆ្ងល់ដល់ ប្រិយមិត្ដនាពេលនោះ។

យោងតាមការបង្ហាញរបស់ គេហទំព័រ Mirror បានលើកឡើងថា មិនត្រឹមតែ Messi ដែលលេចវត្ដមាននៅទីនោះ បើសូមប្បីមិត្ដរួមក្រុមជាច្រើននាក់ទៀត ក៏ទៅទីនោះផងដែរ គឺចូលរួមទស្សនាការប្រកួតបាល់បោះ Washington Wizards មុនពេលក្រុម Barcelona ត្រូវប្រកួតជាមួយ ក្រុម El Salvador ។

ក្នុងឱកាសនៃការចូលរួមនោះផងដែរ Messi ក៏បានជួបគ្នាជាមួយលោក Gheorghe Muresan ដែលជាអតីកីឡាករបាល់បោះល្បីឈ្មោះ ហើយមានកំពស់ដល់ទៅ ២.៣៣ ម៉ែត្រ ដែលស្ថិតក្នុងលំដាប់កំពូលលេខ ២ នៃកំពស់ដែលខ្ពស់ជាងគេនៅអឺរ៉ុប ។ ស្ថិតក្នុងស្ថានភាពដ៏អស្ចារ្យនោះ អ្នកទាំងពីរ បានសម្ដែងការគួរសមទាំងសងខាង ព្រមទាំងទឹកមុខយ៉ាងរីករាយ ខណៈដែល Messi ពេលនោះ ប្រៀបដូចជាកូនក្មេងអ៊ីចឹងដែរ ។ទស្សនារូបភាពខាងក្រោម ៖

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror