យោងតាមរបាយការណ៍ ពីបណ្តាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Apple ហាក់ដូចជាកំពុងតែដាក់ចេញនូវ ផែនការបង្ហាញណែនាំគំរូ iPhone ថ្មីជាមួយអេក្រង់ទំហំ ៤អ៊ីន នៅឆ្នាំក្រោយ។ ប្រភពព័ត៌មានជាច្រើន បានឲ្យដឹងថា ស្មាតហ្វូននេះប្រើប្រាស់សំបកជ័រដូចទៅនឹង iPhone 5C ជាមួយនឹងលក្ខណៈសម្បត្តិ ស្រដៀងនឹង iPhone 5S ដែរ។ នេះនឹងជាឧបករណ៍តម្លៃទាប ដាក់ ចេញក្នុងគោលបំណងពង្រីក ទីផ្សារអតិថិជនប្រើប្រាស់ iOS សម្រាប់ក្រុមហ៊ុន Apple។

អានអត្ថបទ៖ Tim Cook: គ្មានផលិតផលនៃការរួមបញ្ចូលគ្នារវាង Mac និង iPad ទេ, iPad Pro អាចជំនួស Laptop ប្រើ Windows

ជាក់ស្តែងអ្នកជំនាញវិភាគ Kevin Wang របស់ HIS កាលពីពេលថ្មីនេះគាត់បានធ្វើការបង្ហោះនៅលើ គណនីបណ្តាញសង្គម Weibo នូវការយល់ឃើញផ្សេងទៅវិញ។ តាមលោកបានឲ្យដឹងថា iPhone អេក្រង់ ៤អ៊ីនជំនាន់បន្ទាប់របស់ Apple (ហៅជាបណ្តោះអាសន្នថា 6C) គឺមិនដើរតាមគន្លងនៃម៉ូដែល 5C កាលពីមុននោះទេ ពោលគឺ Apple នឹងផលិតវាជាមួយនឹងការបំពាក់នូវផ្នែក Hardware ទំនើប ទាន់សម័យ និងបង្ហាញណែនាំផលិតផលនេះ លឿនជាងរាល់ដង។

ម៉ូដែល Concept iPhone 6C ជាមួយនឹងសំបកធ្វើពីលោហធាតុ របស់អ្នករចនាម៉ូត Martin Hajek

Kevin Wang បានទស្សន៍ទាយថា iPhone 6C ក្នុងពេលអនាគតនេះ នឹងអាចបំពាក់ chip A9 ដែលជា បន្ទះ chip កំពុងតែបំពាក់នៅលើ iPhoen 6S សព្វថ្ងៃនេះ។ គំនិតរបស់លោក ក៏ដូចទៅនឹងការ ទស្សន៍ទាយរបស់អ្នកជំនាញវិភាគ Ming-Chi Kuo មកពីខាង KGI ដែរ។ ក្នុងនោះ iPhone អេក្រង់ ៤អ៊ីនជំនាន់ថ្មីនឹងមិនប្រើប្រាស់សារធាតុជ័រទេ ពោលវានឹងមានការរចនាម៉ូតបំពាក់ ដោយលោហធាតុ មិនអាចដោះសំបកបាន៕

អានអត្ថបទ៖ លេចចេញតារាងម៉ូដែល និងកាលវិភាគស្មាតហ្វូន Samsung ដែលអាចដំឡើង Android 6.0
អានអត្ថបទ៖ លេចចេញស្មាតហ្វូន BlackBerry ប្រើ Android ទី២ បន្ទាប់ពី Priv

ប្រែសម្រួល៖ មង្គល
ប្រភព៖ Appleinsider, Zing