ភ្នំពេញៈ តារាស្រីដែលមានទម្រង់មុខ កូនកាត់អឺរ៉ុបច្រមុះស្រួច កញ្ញា ប៊ីរីយ៉ា ដែលបច្ចុប្បន្នកំពុងតែចាប់ផ្តើមឡើងកូដក្នុងវិថីសិល្បៈ និងទើបតែគ្រងបានតំណែង តួឯកស្រីក្នុងរឿងថ្មីរបស់ ស្ថានីយទូរទស្សន៍ CTN ក្នុងរឿង “លាក់ស្នេហ៍ក្នុងបេះដូង” ដែលត្រៀមចេញថត នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤នេះ តារាស្រីរាងខ្ពស់ស្រឡះ កញ្ញា ប៊ីរីយ៉ា បានចូលរួមក្នុងពិធីក្រុងពាលីរឿងថ្មីរបស់ទូរទស្សន៍ CTN មានចំណងជើងថា “លាក់ស្នេហ៍ក្នុងបេះដូង” ដោយនាងសម្តែងជាតួឯក ស្រីគូជាមួយបុរសសង្ហារ លោក រតនៈ សម្បូរ រួមជាមួយតារាសម្តែងប្រុសស្រី ល្បីឈ្មោះ និងមានភាពលេចធ្លោ ជាច្រើនដួងទៀត ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤នេះ ប្អូនស្រីរបស់ កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងថា បន្ទាប់ពីក្រុងពាលីរឿង ហើយខាងអ្នកដឹកនាំ និងចាប់ផ្តើម ដំណើរការថតនៅអាទិត្យក្រោយនេះ ហើយចរិកតួអង្គ ក្នុងរឿងនេះ គឺប្លែកខុសពីរឿងមុនៗ ដោយនាង ត្រូវសម្តែងជាតួអង្គស្រី ស៊ីវិល័យហាយសូ កូនអ្នកមានដែលមាន ចរិកមិនចេះខ្លាចរអាអ្នកណាឡើយ ជាពិសេសគឺតួឯកប្រុស ។

ប្អូនស្រីរបស់នាង បានប្រាប់ឲ្យដឹងទៀតថា “សម្រាប់រឿងថ្មីនេះ គឺជារឿងទី៥ ហើយដែល ប៊ីរីយ៉ា គ្រង តំណែងតួឯកហើយខ្ញុំរំពឹងថា រឿងនេះនិងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គាត់ (ប៊ីរីយ៉ា) កាន់តែលេចធ្លោខ្លាំងដូច រឿង “អាបពាក់មួកសុវត្ថិភាព” ដែរ ហើយក្រៅពីការត្រៀមថតរឿងថ្មីនេះ គាត់ក៏មានការថតរឿងឲ្យ កម្មវិធី “ឡូយ៩” ផងដែរ ” ហើយសម្រាប់ព័ត៌មានលើសពីនេះ គឺទាល់តែចាំសួរម្ចាស់សាម៉ីខ្លួនផ្ទាល់ ព្រោះថាពេលនេះ ប៊ីរីយ៉ា កំពុងតែរវល់ថតរឿង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល