ប្លែកៗ ៖ ដោយយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ដែលបានចេញផ្សាយគេហទំ
ព័រប្លែកបរទេស spy បានអោយដឹងថា លោកយាយវ័យចាស់ ជន្មាយុដល់ទៅ ១០៦ ឆ្នាំ
បានរកឃើញស្នេហ៍ពិតរបស់ខ្លួន ខណៈមានទំនាក់ទំនងស្នេហាជាមួយនឹងលោកតាមា្នក់
វ័យ ៧៣ ឆ្នាំ។

លើសពីនេះ ប្រភពសារព័ត៌មាន ក៏បានដកស្រង់សម្តីលោកយាយវ័យ ១០៦ ឆ្នាំ ឈ្មោះ
Marjorie Hemmerde ដែលជាពលរដ្ឋរស់នៅក្នុងប្រទេសអូស្រ្តាលីថា តាមពិតទៅ កាលពី
ពេលថ្មីៗនេះ គាត់ពិតជាមានទំនាក់ទំនងជាមួយនឹងលោកតា Gavin Crawford វ័យ ៧៣
ឆ្នាំពិតប្រាកដមែន។

មិនត្រឹមតែប៉ុណ្ណោះ លោកយាយ Hemmerde បន្ថែមថា ពួកយើងពិតជាត្រូវរូវគ្នាខ្លាំង
ណាស់ ប្រៀបបានទៅនឹងមិត្តចាស់ជិតស្និទ្ធដូច្នេះដែរ ហើយបើនិយាយពីគម្លាតអាយុវា
មិនចោទជាបញ្ហានោះទេ។

ដោយឡែក ក៏មានការបញ្ជាក់អះអាងទៅវិញ ពីសំណាក់លោកតា Crawford ផងដែរថា
Marjorie ពិតជាបុគ្គលមួយរូប ដែលមានភាពរួសរាយរាក់ទាក់ជាខ្លាំង ខណៈនាងក៏មាន
ទស្សនៈវិស័យដ៏ល្អនៅក្នុងជីវិតនាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នាងតែងតែលើកទឹក
ចិត្ត និង មានការកោតសរសើរជាខ្លាំង ហើយពួកយើងតែងតែសើចជាមួយគ្នា ខណៈ
ពេលដែលបានដឹងថា ខ្សែជីវិតមួយនេះ មិនជាវែងឆ្ងាយណាស់ណានោះទេ ដូច្នេះពួក
យើងត្រូវបន្តដើរទៅមុខរួមគ្នា ប្រកបទៅដោយភាពសប្បាយរីករាយ។

យ៉ាងណាមិញ មកទល់នឹងពេលនេះ គូស្នេហ៍មួយគូនេះ ក៏កំពុងតែរស់នៅរួមគ្នា នៅឯ
ផ្ទះគាំពារចាស់ជរា នាទីក្រុង Melbourne ប្រទេសអូស្រ្តាលី៕

ដោយ ៖ ពិសី
ប្រភព ៖ spy