(ឥណ្ឌា)៖ បុរសម្នាក់រន្ធត់ចិត្តជាខ្លាំង នៅពេលដែលគាត់យកកូនស្រី អាយុ១២ឆ្នាំ ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលត្រចៀក ព្រោះកូនបានប្រាប់ថា ស្រមោចតែង តែវារចេញ ពីត្រចៀកនាងរាល់ថ្ងៃ យ៉ាងហោចណាស់ក៏១០ដែរ ក្នុងមួយថ្ងៃហើយ វាកើតឡើងមួយរយៈធំមកហើយ។

ហេតុការណ៍នេះកើតឡើង នៅតំបន់ Gujarat ប្រទេសឥណ្ឌា ក្មេងស្រី Shreya Darji ត្រូវបានក្រុមគ្រូពេទ្យព្យាបាល ដោយយកស្រមោចចេញពីត្រចៀក បានដល់ទៅជាង១០០០ឯណោះ ពិតជាគួរឲ្យតក់ស្លុតណាស់ ប៉ុន្តែក្មេងស្រីមិនមានបញ្ហាអ្វី ក្នុងក្រដាសត្រចៀកទេ។ ទោះយ៉ាងណា ក៏ស្រមោចនៅបន្តកើតមាន ក្នុងត្រចៀកនាងបន្តទៀត ដោយមិនបាត់ទាំងស្រុងឡើយ ហើយឪពុកម្តាយ Shreya Darji បានទៅរកគ្រូមន្តអាគម ឲ្យជួយវិញម្តង តែបញ្ហានេះនៅតែកើតមាន ទោះបីវាក៏មិនធ្វើឲ្យក្មេងស្រី រងការឈឺចាប់អ្វីក៏ដោយ។

លោក Sanjay Darji អាយុ៤០ឆ្នាំជាឪពុកក្មេងស្រី និយាយថា គាត់ពិតជាបារម្ភពីអនាគតកូនណាស់ ព្រោះរោគដ៏កម្រនេះ អាចនឹងប៉ះពាល់ដល់ការសិក្សារបស់នាង រីឯមិត្តភក្តិខ្លះក៏តែងនិយាយចំអន់ឲ្យ Shreya Darji ផងដែរ ជាហេតុអាចធ្វើឲ្យនាងតូចចិត្តខ្លាំងណាស់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី