CamNews

ជនអនាមឹក បាចលិខិត និយាយពីរឿង ពុករលួយ របស់មេបញ្ជាការ កងពលតូច លេខ៥២

-មេកងពលចាត់ទុកថា ជារឿងប្រឌិត និងមិនមែនជា កូនចៅខ្លួនជាអ្នកធ្វើ

បាត់ដំបង ៖ ជាលិខិតជាច្រើនច្បាប់ ដែល រៀបរាប់ពីរឿងពួករលួយ នៅក្នុងអង្គភាព កងពលតូចលេខ៥២ ចំណុះឱ្យយោធភូមិភាគទី៥ នៅខេត្ដបាត់ដំបង ត្រូវបានជន មិនស្គាល់មុខ យកមកបាចជាសាធារណៈ នៅក្បែរសាកលវិទ្យាល័យ ខេត្ដបាត់ដំបង ទីរួមខេត្ដបាត់ដំបង នាព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល និងរើសចែកចាយតៗគ្នា ។

នៅក្នុងលិខិតដែលមជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃ ដដែលនេះ បានលើកឡើងពីរឿងពុករលួយ ជាពិសេស ផ្ដោតទៅលើការ គ្រប់គ្រង លុយកាក់និងការ ដឹកនាំផ្ទាល់របស់មេបញ្ជាការកងពល លោកឧត្ដមសេនីយ៍ផ្កាយពីរ ម៉ី សឹង្ហន៍ ចំនួន ៥ចំណុចធំៗ ។

នៅក្នុងលិខិតនេះ ជនអនាមឹកមានគោលបំណងផ្ញើជូនមេបញ្ជាការយោធពលភូមិភាគទី៥ និងឱ្យសាធារណជន ដឹងឮអំពីរឿងរ៉ាវ ពុករលួយទាំងឡាយ នៅក្នុងអង្គភាព មួយនេះ និងស្នើឱ្យសុំឱ្យថ្នាក់លើ ជួយចុះពិនិត្យមើល ហើយមានវិធានការតាមផ្លូវច្បាប់ ។

យោងតាមលិខិតជនអនាមឹក បានរៀប រាប់ថា មេបញ្ជាការកងពលកាត់ប្រាក់បៀរ វត្សរ៍ និងគ្មានសមត្ថភាពដឹកនាំអង្គភាព ព្រមទាំងមិនបានមើលឃើញ ចំពោះកូនចៅ ទាំងឡាយណា ដែលស្ថិតនៅជួរមុខ ជួបការ លំបាក ដែលពួកគេមិនអាចទទួលយកបាន។

ជុំវិញការលើកឡើងនិងចោទប្រកាន់ តាមរយៈលិខិត ដែលត្រូវបាចជាសាធារណៈនេះ ត្រូវបានលោកឧត្ដមសេនីយ៍ ម៉ី សឹង្ហន៍ បដិសេធនិងច្រានចោលភ្លាមៗ ដោយ ចាត់ទុកថា ជារឿងប្រឌិត ។

ឆ្លើយតបនិងលិខិតខាងលើនេះ ដែលធ្វើ ឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ មេបញ្ជាការកងពល លោកឧត្ដមសេនីយ៍ ម៉ី សឹង្ហន៍ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា “ខ្ញុំគិតថា បញ្ហា លិខិតអនាមឹកទាំងអស់នេះ មិនមែនជារឿង ពិតទេ ជារឿងប្រឌិត ជារឿងកន្លងហួស ទៅហើយ ហើយម្យ៉ាងវិញ ទៀត ក្រោយពី មានបទបញ្ជាពីថ្នាក់ដឹកនាំ ក្រសួងការពារ ជាតិ  អគ្គមេបញ្ជាការ និងស្ថាប័នផ្សេងទៀត គ្មានកងពលណាកាត់ ប្រាក់ខែកូនចៅនោះទេ ខ្ញុំសូមបដិសេធ អត់មានបញ្ហាទាំងអស់នេះឡើយ ” ។

មេបញ្ជាការកងពលរូបនេះ បានលើក ឡើងទៀតថា រឿងរ៉ាវខាងលើ មិនមែនជា កូនចៅរបស់លោកអ្នកធ្វើឡើយ រឿងនេះ អាចអ្នកផ្សេង ជាអ្នកធ្វើ ។ តាមផ្លូវច្បាប់ វិញ លោកឧត្ដមសេនីយ៍ ម៉ី សឹង្ហន៍ មិនទាន់ មានវិធានការ ចំពោះជនអនាមឹក ដែលធ្វើ សកម្មភាពចែកចាយលិខិតនេះឡើយ ហើយ ពោលលោកត្រូវជួប និងសុំយោបល់ពីមេបញ្ជាការ របស់ខ្លួនជាមុនសិន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល