អាមេរិក៖ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានថតរូប ចិញ្ចៀនភ្ជាប់ពាក្យ របស់ខ្លួន បង្ហោះនៅលើទំព័រហ្វេសប៊ុកតែអ្វីដែលប្លែកនោះគឺចិញ្ចៀនដាំដោយធ្មេញបុរសជាគូ ដណ្តឹងជំនួសត្បូងពេជ្រ ដែលភាគច្រើន គ្រប់នារីចង់បាននោះ។ Carlee Leifkes និយាយថា នាងមានទំនាក់ទំនងជាមួយគូដណ្តឹងឈ្មោះ Lucas Unger នៅពេលដែលចូលរួមក្នុងពិធីប្រគុំតន្ត្រីមួយ នៅក្នុងប្រទេសកាណាដាដែលជាប្រទេសកំណើត របស់បុរសជាគូដណ្តឹងនោះ ហើយទំនាក់ទំនងនេះ ក៏ក្លាយជាស្នេហាផងដែរ រហូតដល់ឈានដល់ការត្រៀមខ្លួនធ្វើជាគូជីវិតនឹងគ្នា។ នៅថ្ងៃភ្ជាប់ពាក្យ Leifkes និយាយថា គូដណ្តឹងនាងជឿថាធ្មេញ ដ៏មានតម្លៃរបស់គាត់នេះគឺធ្វើឲ្យនាងពេញចិត្តជាងពេជ្រ ដូច្នេះហើយទើបគាត់សម្រេចយក វាមកដាំជំនួសត្បូងពេជ្រ សម្រាប់ធ្វើជាចិញ្ចៀនក្នុងថ្ងៃដ៏វិសេសនេះហើយនាងក៏សរសេរក្នុងហ្វេសប៊ុកដែរថា យើងត្រូវចាំថាពេជ្រមិនប្រាកដថា មានតម្លៃសម្រាប់នារីគ្រប់រូបទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល