ភ្នំពេញ៖ កម្មវិធី អាណាចក្រតារា បានបញ្ចប់ទៅ ដោយជោគជ័យ។ តារាៗតារាល្បីជាច្រើន បាន
លើកពានត្រឡប់ មកផ្ទះវិញយ៉ាង មោទនភាព ។ រីឯអ្នកគាំទ្រតារាវិញ ក៏កំពុងតែរីករាយជាមួយ
ជោគជ័យរបស់ តារារបស់ខ្លួន រួមមាននាង មាសសុខសោភា លោក ខេមរៈ សិរីមន្ត លោក អ៊ុន
សុធា លោក តាប៊ុយ អ្នកនាង យុគ ចិន្តាជាដើម។ តែនៅមានអ្នកសើច ញញឹមក៏មានអ្នកខ្លះ
កំពុងតែយំបណ្ដើរៗដែរ ដែលគេសង្កេតឃើញ មានអ្នកគាំទ្រ ស្រីស្អាត សុខ ពិសី គួរឲ្យអាណិត
ខ្លោចចិត្តជាងគេ ពួកគេទន្ទឹងរង់ចាំ នាងប្រៀបដូចជា កូនតូចរង់ចាំម្ដាយ មកពីផ្សារ ។ ចាំបាត់ៗ
ពុំឃើញវត្តមាន ទាល់តែសោះ ម៉ោងជិត៩យប់ទៅហើយ ពួកគេនៅតែ ចាំមិនផ្លាស់ប្ដូរ ជំហរ
ឡើយ ។

អ្នកគាំទ្រ សុខ ពិសី បានប្រាប់ LookingTODAY ថា ម៉ាក់មកដល់ឥលូវ ម៉ាក់រវល់ថតរឿងតិច
ម៉ាក់ត្រូវតែមក មិនអាចអត់ម៉ាក់សី បានទេយប់នេះ ព្រោះគាត់ត្រូវតែ ជាតារាចម្រៀងស្រី ដែល
មានប្រជាប្រិយភាព បំផុតប្រចាំឆ្នាំ ។ បន្ទាប់ពីនិយាយចប់ គេក៏ទំលាក់ទឹកមុខចុះ ហាក់ដូចជា
អស់សង្ឃឹមគួរឲ្យ ខ្លោចផ្សារក្នុង ចិត្តជាពន់ពេក ។ បន្ទាប់ពីកម្មវិធីបញ្ចប់ ឈ្មោះរបស់តារាចម្រៀង
សុខ ពិសី ពុំបានទទួលពានរង្វាន់ អ្វីទាំងអស់ឆ្នាំនេះ ដែលធ្វើអ្នកគាំទ្រនាង កាន់តែឡាំប៉ាតែម្ដង
ហើយបានត្រឡប់ទៅ ផ្ទះទាំងទឹកភ្នែកហូរហាម ។ ពួកគេបាននិយាយ តាមទម្លាប់ថា "អយុត្តិធម៌
ម៉ាក់ល្បីប៉ុណ្ណឹងដែរ.. បែរជាគ្មានបានពានអីហ្នឹងគេ.. គួរឲ្យសោកស្ដាយ..។ ម្យ៉ាងពួកខ្ញុំ ខំចាំស្ទើរ
តែពាក់កណ្ដាល អាធ្រាតទៅហើយ តែមិនអីគ្រាន់តែអន់ ចិត្តខ្លះ យើងនៅតែស្រឡាញ់ ម៉ាក់សី
ដដែល.."។

ចំណែកអ្នកជិតដិត ជាមួយស្រីស្អាតនេះវិញ បាននិយាយថា មិនជាបញ្ហាអីទេ ឆ្នាំនេះមិនបាន ក៏
អាសីមិនឈឺក្បាល ហាលថ្ងៃអីដែរ ព្រោះបានក៏អាសីប៉ុណ្ណឹង មិនបានក៏ល្បីប៉ុណ្ណឹង តែបើបានមក
ហើយគេរិះគន់ មិនបាច់បានក៏ល្អដែរ ។ នាងបន្តថា សុខ ពិសី ពិតជារវល់ថតមែន បានជាមិន
បាន ចូលរួមគ្មានចេតនា គេចវេសនោះទេ ។ នាងបន្តថា សុំទោសអ្នកគាំទ្រ អាសីផង ព្រោះគ្នា
ខំចាំឡើងស្កកខ្លួន ព្រោះតែស្រឡាញ់ និងគាំទ្រ ពិសី ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

សុខ ពិសី ដែលទទួលពានរង្វាន់កាលពីឆ្នាំ២០១២

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល