ប្រសិនបើនិយាយពីកុមារគេប្រៀបដូចជា ក្រណាត់សមួយផ្ទាំង ដែលមានលោកអ្នក
ជាឪពុកម្ដាយឬ អាណាព្យាបាលជាអ្នកផាត់ពណ៌ និងបញ្ចូលនូវវត្ថុណាមួយ ទៅក្នុង
ខួរក្បាលរបស់គេ ។ ថ្ងៃនេះយើងមាន វិធីសម្រាប់ការបំពេញបន្ថែមភាពវៃឆ្លាត ដល់
កូនៗរបស់លោកអ្នក។ វិធីខាងក្រោមនេះសំខាន់បំផុតសម្រាប់កុមារតូចៗ ដែលមាន
អាយុចាប់ពី១ឆ្នាំ ដល់ ៦ឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុត នៃការលូតលាស់ខួរក្បាល។
១. ហ្វឹកហាត់ឲ្យកូនៗរបស់លោកអ្នកគូររូបភាព ទោះបីថា វាជាសកម្មភាពគ្រាន់តែ
គូរលេងក្ដី គួរតែបណ្ដោយទៅតាមចេតនារបស់ពួកគេ ព្រោះទង្វើបែបនេះជួយផ្ចុង
ផ្ដើម ឲ្យកូនៗរបស់លោកអ្នក មានការគិតពិចារណាបានយ៉ាងល្អប្រសើរបំផុត ។
២. រៀបចំទូទុកដាក់សៀវភៅទៅឲ្យមាននៅក្នុងផ្ទះ ទោះបីជាកូនៗលោកអ្នកមិនទាន់
ចេះអានដាច់ក៏ដោយ។ ផ្ទុយទៅវិញ រូបភាពពណ៌ស្រស់ស្អាតដែលមាន នៅក្នុងសៀវ
ភៅទាំងនោះ អាចឲ្យកូនៗលោកអ្នកនឹកចង់បើកសៀវភៅមើលឬក៏ឪពុកម្ដាយជាអ្នក
អានឲ្យពួកគេស្ដាប់ ក៏ជាវិធីល្អដែរ ។
៣. ហ្វឹកហាត់ឲ្យកូនៗបត់ក្រដាស់ គឺជាការជំរុញការវិវត្ដន៍ខាងសាច់ដុំ និងខួរក្បាល
របស់ពួកគេ មានការលូតលាស់រីកចំរើនបានល្អ។
៤. ហ្វឹកហាត់កូនឱ្យរាប់លេខ និង ភាពខុសប្លែកគ្នា នៃទ្រង់ទ្រាយ ពណ៌សម្បុរ ព្រោះ
ក្រៅពីធ្វើឲ្យកូនលោកអ្នក សិក្សាស្វែងយល់ពីភាពខុសប្លែកគ្នាហើយនោះវាថែមទាំង
ជួយឲ្យកូនលោកអ្នកចេះរាប់លេខបានកាន់តែច្រើនឡើងទៀតផង ។
៥. ហ្វឹកហាត់កូនចេះច្នៃបង្កើតរបស់លេង ដោយនាំយករបស់ ដែលនៅសល់ពីការ
ប្រើ ប្រាស់ដូចជា ប្រអប់ ទឹកដោះគោឆៅ ស្លឹកឈើ ដបទឹក ឬ ដុំថ្ម មកកែច្នៃ ដើម្បី
ជួយបង្កើតគំនិតផ្ដួចផ្ដើមវត្ថុទាំងនោះឲ្យចេញជារូបរាងអ្វីមួយ ដែលពួកគេនឹកឃើញ។
៦. បើកឱកាសឲ្យកូនធ្វើកិច្ចការជាច្រើនយ៉ាងនិងហ្វឹកហាត់ឲ្យកូនចេះប្រើគំនិត ព្រម
ទាំងក្លាហានក្នុងការ សម្តែង និង បញ្ចេញគំនិតយោបល់។
៧. បង្រៀនកូនឲ្យចេះហាត់ប្រាណជាប់ជាប្រចាំ ដើម្បីឲ្យរាងកាយធ្វើចលនាជំរុញឲ្យ
មានអុកស៊ីហ្សែន ទៅចិញ្ចឹមកោសិកាខួរក្បាលបានកាន់តែច្រើនឡើង។ ដើម្បីជំរុញ
ឲ្យមានការវិវត្ដន៍ល្អនិងជួយឲ្យកូនមាន ភាពវ័យឆ្លាតព្រមទាំងមានប្រសិទ្ធភាព ឪពុក
ម្ដាយត្រូវយកចិត្ដទុកដាក់ ទៅលើរឿងខាងលើនេះឲ្យបានល្អ។

ដោយៈ វណ្ណៈ
ប្រភពៈ lookingtoday