CamNews

ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ប្រកាសឲ្យប្រតិបត្តិករទូរគមនាគមន៍ ដែលមិនទាន់​ធ្វើ...

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសរួមមួយជំរុញឲ្យ ប្រតិបត្តិករទូរគមនាគមន៍ ដែលមិនទាន់ធ្វើស្វ័យប្រកាសបង់ចំណែកនៃផលចំណូល និងមិនទាន់ទូទាត់​បំណុលជូនក្រសួង ត្រូវរួសរាន់ធ្វើស្វ័យប្រកាស និងទូទាំងឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជាកំហិត។

តាមសេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ក្នុងករណីដែល​ប្រតិបត្តិករទូរគមនាគមន៍ណា មិនអនុវត្តន៍តាមការកំណត់ខាងលើទេ ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច នឹងប្រកាសជា សាធារណៈតាមប្រព័ន្ធព័ត៌មាន និងចាត់វិធានការតាមផ្លូវច្បាប់។

បើតាមក្រសួងប្រៃសណីយ៍ «ស្វ័យប្រកាសបង់ចំណែកនៃផលចំណូល» មានន័យថា ជាកម្រៃអាជ្ញាបណ្ណ ឬការបែងចែងចំណូល ដែលជាកាតព្វកិច្ចរបស់អ្នកកាន់ ឬអ្នកទទួលអាជ្ញាបណ្ណ ត្រូវបង់ថវិកាមិនមែនសារពើពន្ធជូនរដ្ឋ។ ភាសាបរទេស ហៅថា License Fee or Revenue Sharing មានន័យថា ជាភាគរយនៃចំណូលដុលដែលក្រុមហ៊ុនទាំងនោះ រកបានពីការផ្តល់សេវាបណ្តាញ និងសេវា ស្របតាមលក្ខខណ្ឌអាជ្ញាបណ្ណ ដែលផ្តល់ឲ្យដោយរដ្ឋ៕

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច ដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី