(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មិនជឿថាប្រទេសរបស់ខ្លួន ជំពាក់ប្រទេសជប៉ុន ចំពោះការសុំទោសជាផ្លូវការ ទៅលើការទម្លាក់គ្រាប់បែក បរមាណូ កាលពីឆ្នាំ ១៩៤៥ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី នោះឡើយ។ នេះបើតាមការចេញផ្សាយមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។

អ្នកនាំពាក្យសេតវិមានអាមេរិក លោក Josh Earnest បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះថា «នៅពេលយើងសួរលោក អូបាម៉ា ថាតើជប៉ុនគួរតែទទួលបាន នូវការសូមទោស ពីអាមេរិក សម្រាប់ការទម្លាក់គ្រាប់បែក កាលពីឆ្នាំ ១៩៤៥ ដែរឬទេ? លោក អូបាម៉ា បានឆ្លើយថា ទេ, ខ្ញុំមិនសូមទោសនោះទេ»។

គួរបញ្ជាក់ថា លោក អូបាម៉ា នឹងទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា របស់ជប៉ុន នៅចុងខែឧសភា ខាងមុខនេះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំ កំពូលប្រទេស G7។ នៅក្នុងដំណើរ ទស្សនកិច្ចនោះ មេដឹកនាំទីមួយអាមេរិក ដែលនឹងមកដល់ទឹកដី ហ៊ីរ៉ូស៊ីម៉ា នេះនឹងអាចទៅដាក់ កម្រងផ្កានៅស្តូបរំឭកវិញ្ញាណក្ខន្ធ ប៉ុន្តែអាមេរិក ប្រាកជាមិនធ្វើការសូមទោសអ្វីឡើយ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង