(សុខភាព)៖ បើទោះជាផ្តល់ភាពស្រណុកស្រួល មានច្រើនគួរសមក៏ដោយ ក្បាច់រួមភេទដែលស្ត្រី នៅពីលើហាក់មិនផ្តល់សុវត្ថិភាព ដល់ភាគីបុរសឡើយ ! ទោះបីអ្នកវិទ្យាសាស្ត្រមួយក្រុម បានរកឃើញថា ក្បាច់នេះអាចបណ្តាលឱ្យបុរសខូចលិង្គ ប្រើការលែងកើតនៅពេលក្រោយ ។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជាងពាក់កណ្តាលនៃករណីគ្រេច ឬថ្លោះលិង្គអំឡុងរួមភេទ គឺបណ្តាលមកពីការប្រើប្រាស់ក្បាច់ ដែលមានលក្ខណៈប្រថុយប្រថានជាពិសេស «ក្បាច់ស្ត្រីនៅពីលើបុរស» នេះតែម្តង ។ ដោយឡែកចំពោះក្បាច់ឆ្កែ(Woman on all fours)វិញ គឺផ្តល់ភាពគ្រោះថ្នាក់ត្រឹម២៩ភាគរយប៉ុណ្ណោះ តែផ្តល់ភាពត្រជាក់ចិត្ត ចំពោះបុរសដែលមានលិង្គតូច ។

ចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Advances in Urology ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញជាសម្មតិកម្មថា ស្ថិតនៅពីក្រោមដៃគូនៅឡើយ បុរសមិនអាចបញ្ឈប់បានភ្លាមៗនោះទេ នូវចលនារួមភេទដែលធ្វើឱ្យខ្លួនឈឺចាប់ ។ ខណៈកំពុងវីវក់នឹងលង់អារម្មណ៍ ជាមួយភាពស្រណុកស្រួល ដល់កំពូល ស្ត្រីទំនងជាទម្លាក់ខ្លួនហើយអុកធ្ងន់ៗ លើភាគីបុរសអាចធ្វើឱ្យលិង្គស្រុញគ្រេច ។ បូករួមនឹងចលនារុញ ទៅមុខថយក្រោយ ដោយមិនសំចៃកម្លាំងផងនោះ ជាយថាហេតុអាចបណ្តាលឲ្យលិង្គបុរស ប្រឈមនឹងការរងរបួស ។ ផ្ទុយមកវិញ ការប្រើក្បាច់ ដែលបុរសជាអ្នកគ្រប់គ្រងការវាយលុក ជាពិសេស«ក្បាច់ដូនតាចែកឱ្យ ឬបុរសពោបពីលើស្ត្រី» ឱកាសរងរបួសមានតិចតួចបំផុត លើកលែងតែក្រឡាច់ខុសគន្លងម្តងម្កាល ។

វាត្រូវគេរកឃើញថា ជាក្បាច់ដែលមានសុវត្ថិភាពជាងគេ ដ្បិតអំឡុងពេលរួមភេទ លិង្គមិនបានកាច់បត់ខុសទំនងនោះទេ ។ ជាទូទៅករណីគ្រេច ឬថ្លោះលិង្គក្នុងពេលរួមភេទ គឺជាបញ្ហាកម្រ ហើយក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា របួសបែបនេះជាលក្ខខណ្ឌ មិនធម្មតាដែលជារឿយៗបង្កឲ្យមានការភ័យខ្លាច និងភាពខ្មាសអៀនសម្រាប់អ្នកជួបប្រទះ ។

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានក្រើនរំឭកថា បុរសគួរតែស្វែករកការប្រឹក្សាយោបល់ ពីអ្នកជំនាញនៅពេលពួកគេឈឺចាប់ លិង្គច្រើនថ្ងៃបន្តបន្ទាប់ ក្រោយរួមភេទឬសង្ស័យថា គ្រេចលិង្គ ។ ការពន្យារពេលជួបពិគ្រោះ ជាមួយវេជ្ជបណ្ឌិតជំនាញ អាចនាំឲ្យជីវិត ផ្លូវភេទបាត់បង់ ឬពិការភាពមុខងារផ្លូវភេទ ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី