CamNews

Tablet ប្រើប្រព័ន្ធប្រតិបត្តិការ Windows 10 ផងនិង Android ផង សមត្ថភាពល្អគួរសម តម្លៃតែ ១៥០ ដុល្លារ

គំរូ Tablet Hi10 Plus ដែលជាស្លាកយីហោថ្មីមកពីប្រទេសចិន Chuwi មានតម្លៃថោកសមរម្យ​ ប៉ុន្តែ​វាមានចំនុចពិសេសត្រង់ថា ថេប្ល៊ែតនេះអាចប្រើបានទាំងប្រព័ន្ធប្រតិបត្តិការ Windows និង Android។

តាមប្រភពព័ត៌មានពី Gizchina បានឲ្យដឹងថា ថេប្ល៊ែត Hi10 Plus មានកម្រាស់ប្រហែល 8.8mm។ ឯ​ផ្នែកខាងក្នុងមាស៊ីនបំពាក់មកជាមួយនូវបន្ទះឈីប Intel X5 Z8350 4 core 64-Bit ជំនាន់ថ្មី RAM 4GB អង្គផ្ទុកទិន្នន័យ 64GB។ ថេប្ល៊ែតនេះសក្តិសមនឹងតម្រូវការ ប្រើប្រាស់លើការកម្សាន្តទូទៅ​ ជាមួយនឹង​អេក្រង់ធំទំហំ 10.8 inch បង្ហាញភាពច្បាស់កម្រិត FullHD (1920 x 1080) តំណភ្ជាប់ USB 3.0 type C ដែលអាចផ្ទេរទិន្នន័យបានរហ័ស និងមានថាមពលថ្មខ្លាំង 8400mAh។

ចំនុចដែលលេចធ្លោជាងគេបំផុតនៅលើថេប្ល៊ែតនេះ គឺសមត្ថភាពដែលវាអាចប្រើបានទាំងប្រព័ន្ធប្រតិ​បត្តិការ Windows 10 Redstone និង Android 5.1។ ឧបករណ៍ភ្ជាប់មកជាមួយថេប្ល៊ែតនេះ រួមមាន សំបក​ការពារអមដោយក្តារចុច និងជម្រើសប៊ិក stylus Chuwi Hipen H2។

Hi10 Plus នឹងត្រូវបានក្រុមហ៊ុនបង្ហាញណែនាំនៅប្រទេសចិន ក្នុងឱកាស Black Friday (ពីថ្ងៃទី ២២ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦) ក្នុងតម្លៃលក់ ១៤៩,៩០ ដុល្លារ៕

- ស្មាតហ្វូនក្នុងពេលអនាគតរបស់ Samsung អាចនឹងបត់ជាពីរបាន

ប្រែសម្រួល៖ មង្គល
ប្រភព៖ Gizchina, vreview