ព័ត៌មានកំសាន្ត ៖ នៅយប់មួយកាលពីថ្ងៃទី ១៤ សីហានេះ នាង Tiffany ដែលជាសមាជិកក្រុម SNSD បានបង្ហោះរូបកាបូបមួយដែលបង្ហាញអំពីស្លាកសញ្ញារបស់ប្រទេសជប៉ុន នៅលើគណនី Instagram ផ្ទាល់របស់នាង ហើយនៅថ្ងៃនោះគឺជាថ្ងៃដែលខិតចូលមកដល់ ថ្ងៃទិវាឯករាជ្យជាតិកូរ៉េ (Korean national independence day) ។

ដោយសារតែរូបមួយសន្លឹកនោះហើយទើបធ្វើឲ្យ នាង Tiffany ត្រូវប្រជាជនពលរដ្ឋកូរ៉េ និងអ្នកគាំទ្រជាច្រើនទៀត ខឹងសម្បាយ៉ាងខ្លាំង ចំពោះរឿងនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ koreaboo បានឲ្យដឹងថា ថ្ងៃទី ១៥ សីហា គឺជាថ្ងៃដែលប្រទេសកូរ៉េ បានបង្កើតឡើងជាមួយរដ្ឋាភិបាលកូរ៉េ នឹងទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៤៥ ហើយទំលាប់ប្រារព្ធពិធី ទិវាឯករាជ្យនេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៥ សីហានេះ ។ ហើយជនជាតិកូរ៉េបានកត់សម្គាល់ឃើញថា ពួកគេទទួលបានសិទ្ធិឈប់សម្រាក និងទទួលបានសេរីភាពមកវិញក៍ដោយសារតែថ្ងៃនេះដែរ ។

គួរបញ្ជាក់ឲ្យដឹងថា នៅយប់មួយកាលពីថ្ងៃទី ១៤ សីហា មុនពេលដែលថ្ងៃសំខាន់នោះត្រូវបានប្រារព្ធ នាង Tiffany បានបង្ហោះរូបថតរបស់នាង និងសមាជិកក្រុមរបស់នាង បន្ទាប់ពីការប្រគុំតន្ត្រី SM Town ដោយមានសញ្ញានៃទង់ជាតិរបស់ប្រទេសជប៉ុនថែមទៀតផង ។

ទោះបីជានាង Tiffany បានសម្រេចចិត្តលុបរូបថតនោះ និងសូមការអភ័យទោសក៍ដោយចុះ ប៉ុន្តែក្រុមអ្នកគាំទ្រ នៅតែខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលពួកគេបានឃើញរូបភាពនោះព្រោះ និមិត្តរូបនោះបានរំលឹក និងបញ្ជាក់អំពីការគាបសង្កត់ ប្រជាជនកូរ៉េជាច្រើនថ្ងៃ នៅពេលដែលកូរ៉េ ត្រូវបានបង្ក្រាបដោយប្រទេសជប៉ុន ៕

-ចុចអាន ៖ គ្រាន់តែរូបថតមួយសន្លឹកសោះ ធ្វើឲ្យតារាស្រីបរិសុទ្ធម្នាក់ ត្រូវប្រឈមមុខនឹង សេចក្តីស្លាប់

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo