(អាហ្វ្រិក)៖ នារីជាកូនក្រមុំម្នាក់ រស់នៅអាហ្វ្រិកខាងត្បូងបានសម្រេចចិត្តដាក់ពាក្យប្តឹង សុំលែងលះស្វាមី ដែលទើបតែរៀបការនឹងគ្នា បានត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ដោយលើកហេតុផលថា បុរសជាស្វាមីនោះ មានប្រដាប់ភេទធំពេក មិនអាចឲ្យនាងបន្តទ្រាំរស់នៅ ក្នុងជីវិតជាប្តីប្រពន្ធជាមួយទៀត បានឡើយ។

នារីជាកូនក្រមុំថ្មោងថ្មីនេះ ក៏ធ្លាប់ជាស្ត្រីរៀបការប្តីម្តងរួចមកហើយ ព្រមទាំងមានកូនបីនាក់ទៀតផង តែក៏ចែកផ្លូវគ្នាដែរ ។ លុះរៀបការប្តីថ្មី ទើបតែបាន៣ថ្ងៃ ក៏ប្តឹងសុំលែង ព្រោះមិនអាចមានសិច ជាមួយគ្នាបានដោយហេតុថា លិង្គប្តីធំខ្លាំងពេក ចំណែកបុរសជាកូនកំលោះ មិនបដិសេធរឿងនេះទេ តែក៏បានសុំឲ្យតុលាការសម្រេច ឲ្យកូនក្រមុំខ្លួនផ្តល់សំណង ជាប្រាក់ដែលគេខំចំណាយថ្លៃរៀបការ មកវិញដែរ គឺចំនួន $4500។ ចៅក្រមមិនទាន់សម្រេចយ៉ាងណា នៅឡើយទេ ដោយអនុញ្ញាតឲ្យពួកគេទាំងពីរ សម្រុះសម្រួលគ្នាសិន មុននឹងឈានដល់ការសម្រេចក្តី ចុងក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង