CamNews

Chelsea កាន់តែខិតជិតទៅរកខ្សែប្រយុទ្ធ Atletico Madrid ក្នុងគោលបំណងចង់ផ្ទេរជើងក្នុងរដូវកាលនេះ ភ្លាមៗ

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រអេស្ប៉ាញបានបង្ហាញឲ្យដឹងថា Atletico Madrid​ ទំនងជាត្រូវបង្ខំចិត្ដលក់កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម មកកាន់ Chelsea ក្នុងរដូវកាលនេះ ខណៈ​ដែល​លោក Jose Mourinho បានកាន់តែខិតជិតទៅរកកីឡាករ ដោយផ្ទាល់។

ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ក្រុម Atletico Madrid ឈ្មោះថា Antoine Griezmann ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រុម តោខៀវ Chelsea​ គឺលោក Jose Mourinho ក្នុងទីផ្សារ​​ផ្ទេរកីឡាករនារដូវកាលនេះ។ ប៉ុន្ដែកន្លងមកសម្រាប់តម្លៃទីផ្សារកីឡាករម្នាក់នេះ គឺ ក្រុមបានកំណត់​ថា បើ​មិនមាន ៤៥ លានផោនទេ នោះមិនអាចទាញយកខ្សែប្រយុទ្ធម្នាក់នេះបានឡើយ។ Chelsea បានចាប់អារម្មណ៍ខ្សែប្រយុទ្ធជម្រើសជាតិបារាំងម្នាក់នេះយូរហើយ ហើយក៏លួចលាន់មាត់​កោតសរសើរ ជាញឹកញាប់ផងដែរ ថា Antoine Griezmann គឺជាកីឡាករដែលមានភាពរហ័ស ឆ្លាត និង បច្ចេកទេសខ្ពស់​ ថែមទាំង​នៅក្មេងទៀតផង ។

Antoine Griezmann ត្រូវបានគេយល់ថា ក៏មិនទំនងជាយល់ព្រមចាកចេញពីក្រុម Atletico Madrid នោះទេ ប៉ុន្ដែបើក្រុម Chelsea ចូលមកលូកដៃ ប្រហែលជាអាចនឹងចាកចេញ ដោយឡែកក្នុងនោះលោក Jose Mourinho បានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយកីឡាករ។ ហើយម្យ៉ាងវិញទៀត កីឡាករភាគច្រើន Chelsea តែងតែទិញបានពីក្រុម Atletico Madrid នេះណាស់។

ប៉ុន្ដែគូសបញ្ជាក់ផងដែរថា Chelsea រហូតមកទល់ពេលនេះ​នៅមិនទាន់ បង្ហាញពីតំលៃកីឡាករ ម្នាក់នេះ ឲ្យបានច្បាស់នៅឡើយទេ ខណៈដែលក្រុម Atletico Madrid ដាច់ថ្លៃ​មិនអាចទាប់ជាង ៤៥ លានផោន​។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express.co.uk