សុខភាព៖ បច្ចុប្បន្ននេះ មនុស្សម្នាជាច្រើនបានងាកមកថែរក្សាសម្រស់ ទាំងបុរស ស្ត្រី និងភេទទីបី ក្រុមហ៊ុននាំចូល ផលិតផលមួយចំនួនបាន ព្យាយាមផ្សព្វផ្សាយថា ផលិតផលគេធ្វើឲ្យស្បែកសភ្លឺរលោង ដែលផលិតផលទាំងនោះ រួមមាន ថ្នាំចាក់ ថ្នាំលេប លាប រួមទាំងផលិតផលបកស្បែក និងខាត់ស្បែក ដែលផលិតផលខ្លះមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់ស្បែក រហូតមានស្លាប់ក្នុងពេលបកស្បែកក៏មាន បើយោងទៅតាមសារព័ត៌មានដែលបានចុះផ្សាយកន្លង មកនេះ ។

លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានប្រាប់នៅវិធីងាយៗមួយចំនួន ដែលចំណាយលុយតិចបានស្អាតហើយមាន សុវត្តិភាពផងនោះគឺ៖

១-ងូតទឹក៖ ជាការពិតការងូតទឹកជាការលាងជំរះកាយក៏ពិតមែន តែការងូតទឹកមិនមែនគ្រាន់តែចាក់ឈូ ហើយចេញពីបន្ទប់ទឹកនោះទេ ត្រូវមានការសំអាតយ៉ាងម៉ត់ចត់ ពិសេសងូតទឹកយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ធ្វើឲ្យស្បែកកាន់តែមានភាពល្អប្រសើរជាងមុន ។

២-ទទួលទានបន្លែផ្លែឈើ៖ នៅក្នុងបន្លែនឹង ផ្លែឈើមានសារជាតិទឹក នឹង វិតាមីនជំនួយស្បែកជាច្រើនមុខ ដែលអ្នកញុំាផ្លែឈើច្រើន មានស្បែកស្អាតជាងអ្នកមិនញុំាផ្លែឈើ ។

៣-ហាត់ប្រាណ៖ មិនត្រឹមតែជួយអោយរាងស្អាត នឹង សុខភាពល្អទេ តែជួយអោយស្បែកស្រស់ថ្លាទៀតផង ព្រោះសារធាតុពុលជាច្រើនបានបញ្ចេញតាមញើស ។

៤-ញុំាវិតាមីន E៖ វិតាមីននេះវាពិសេសសម្រាប់ស្បែកតែម្ដង ហើយអ្នកអាចរកទិញវាបាន នៅតាមឱសថស្ថាននានាក្នុងប្រទេសកម្ពុជាដែលតម្លៃវា ក្រោម២០ដុល្លារ ហើយមានដល់ជិត៤០០គ្រាប់ ទទួលទានត្រឹមតែ១ថ្ងៃមួយគ្រាប់ប៉ុណ្ណោះ តែត្រូវញុំាវាអោយជាប់ទើបឃើញប្រសិទ្ធភាព។

៥-លាបលេការពារកំដៅ៖ ឡានម៉ូតូនៅពេលត្រូវថ្ងៃយូរគង់ហើរពណ៍ទំរាំតែស្បែកមនុស្សត្រូវថ្ងៃរឿងអីដែលស៊ូបាន ដូចនេះត្រូវលាបឡេការពារក្ដៅថ្ងៃមុនចាកចេញពីផ្ទះអោយបានទៀងទាត់ នឹងរើសឡេដែលត្រូវជាមួយប្រភេទស្បែក ។
លោក វេជ្ជបណ្ឌិតបានបន្តថា រឿងស្អាតជារឿងដែលមនុស្សគ្រប់គ្នាអ្នកណាក៏ចង់បានតែ ត្រូវស្អាតបែបសុវត្តិភាព មនុស្សម្នាក់ៗ មិនមែនចង់ស្អាតនេះ ស្អែកឡើងក៏ស្អាតភ្លាមនោះទេ កុំតក់ក្រហល់ ត្រូវប្រើពេលវេលា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល