CamNews

ស្ថានការណ៍ នៅអ៊ីរ៉ាក់ កាន់តែធ្ងន់ធ្ងរ អាមេរិក បញ្ចូនទ័ព ពិសេសបន្ថែម

ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹក ថ្ងៃអង្គារ ប៉ុន្មានម៉ោង មុននេះ បន្តិច ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សេចក្តីប្រកាស ពី មន្ទីរបញ្ចកោណ អោយដឹងថាសហរដ្ឋអាមេរិកបានបន្ថែម វត្តមានទាហានរបស់ខ្លួន ទៅក្នុងប្រទេស អ៊ីរ៉ាក់ ពោល បន្ថែមកម្លាំង​ជាទ័ពពិសេស៣០០នាក់បន្ថែម ទៀត ទៅកាន់ប្រទេស រងគ្រោះ អោយអំពើហឹង្សា ខាងលើ ។

គួរបញ្ជាក់ថា មន្រ្តីផ្លូវការ សហរដ្ឋអាមេរិក បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថាក្រុមសកម្មប្រយុទ្ធ ISIS ក៏កំពុងតែបន្ត ធ្វើការវាយប្រហារ និង គម្រាមដល់ ទីក្រុង បាដាដ ខណៈពួកយើងបានរកអោយ ឃើញថា សមាជិក ក្រុមសកម្មប្រយុទ្ធខាងលើ បាន ពង្រឹង និង ពង្រីកខ្លួន ជុំវិញក្រុងបាដាដ ជាចល ករគ្រប់គ្រាន់ នាំអោយមានបទអន្តរាគមន៍ បន្ថែមទ័ព ពិសេស ។

ប្រភពបន្តអោយដឹងថា កម្លាំងទ័ព   ពិសេស ថ្មីមួយក្រុម មានគ្នាដល់ទៅ ២០០ នាក់ បានទៅដល់ប្រ ទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ និង ថ្ងៃច័ន្ទ ម្សិលមិញ ខណៈ  នឹង មា នការ  គាំពារជាពិសេស ទៅលើ សម្បទាមួយចំនួនក្នុងក្រុង ដូចជា ការពារ ទូតអាមេរិក អាកាសយានដ្ឋាន ក្រុង បាដាដ ជាដើម នេះ បើយោងតាមអ្នកនាំពាក្យ អោយមន្ទីរបញ្ជកោណសហរដ្ឋអាមេរិក លោក John   Kirby  ខណៈលោក បញ្ជាក់បន្ថែមអោយដឹងថា ប្រតិបត្តិការ ដាក់ពង្រាយទ័ព ពិសេស បន្ថែម លើក នេះ ក៏បាននាំមកនូវ វត្តមាន សព្វាវុធមួយចំនួនផ្សេងទៀត ដូចគ្នាដែរ រួមមាន ឧទ្ធម្ភាគចក្រ និង  យានចម្បាំងជាដើម ។

គួររំឮកថា ក្រុមកងកម្លាំង ពិសេស បន្ថែម ៣០០ នាក់ ពីលើ  ក្រុម ប្រឹក្សាយោធា ៣០០ នាក់កាលពី ពេលកន្លងទៅនេះ នឹងជួយពង្រឹងសមត្ថភាព ពិសេស ដល់បណ្តាទ័ព   របស់ ប្រទេស អ៊ីរ៉ាក់ ខណៈ ចំនួនសរុបនៃវត្តមានទ័ពអាមេរិក ដាក់ពង្រាយ នៅក្នុងប្រទេស អ៊ីរ៉ាក់ ឆ្លើយតប បទអន្តរាគមន៍ នៅ ក្នុងប្រទេស ហែកហួរ ដោយអំពើហឹង្សាមួយនេះ កើនដល់ទៅ ៨០០ នាក់ហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី