ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ២រូបមកពីទីក្រុងមាត់សមុទ្រ San Diego រដ្ឋ California សហរដ្ឋអា មេរិកនោះ រងនូវការវាយប្រហារ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ខណៈជនដៃដល់ ត្រូវបានចាប់ ឃាត់ខ្លួន និងរក្សាទុកនៅក្នុងមន្ទីរឃុំឃាំង នេះបើយោងតាមការគូសបញ្ជាក់ពីនាយកដ្ឋានក្រោយការ បង្ហោះលើបណ្តាញសង្គម ។

ប្រភពពីនាយកដ្ឋានមន្រ្តីប៉ូលីសប្រចាំក្រុង San Diego (the San Diego Police Department ) បញ្ជាក់ឲ្យដឹង នៅលើបណ្តាញសង្គម ទ្វីតធើ ថា អាការៈមន្រ្តីប៉ូលីស ២រូបដែលរងនូវការបាញ់ប្រហារនោះ ពុំទាន់បានដឹងជាក់ ច្បាស់នៅឡើយទេ។ គួរបញ្ជាក់ថា អាជ្ញាធរប្រចាំតំបន់ បាននាំខ្លួនជនដៃដល់ទៅ រក្សាទុកនៅក្នុងបន្ទប់ឃុំឃាំង ខណៈក្រុមការងារកំពុងតែចេញបេសកម្ម តាមស្វែងរក ជនសង្ស័យ ម្នាក់ផ្សេងទៀត ដែលអាចមានវត្តមាននៅក្នុងទីក្រុង Southcrest ។ អាជ្ញាធរមកពីគ្រប់លំដាប់ថ្នាក់ បានចេញសេចក្តីប្រកាស ណែនាំឲ្យពលរដ្ឋក្នុងស្រុក បន្តរក្សាវត្តមាននៅក្នុងផ្ទះ បើសិនជាពុំចាំបាច់ នោះទេ ចូរកុំចាកចេញពីក្នុងផ្ទះឲ្យសោះ ដោយឡែក ចេតនានៃការបាញ់ប្រហារ ទៅលើមន្រ្តីប៉ូលីស ២រូបលើកនេះ ពុំទាន់ដឹងច្បាស់នៅឡើយទេ ពោល ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ